Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រឿងព្រេងនៃកំណប់រតនៈសម្បត្តិដ៏អស្ចារ្យទាំង ៥ ដែលបាត់ពីប្រវត្តិសាស្ត្រ

ថ្ងៃនេះចង់បង្ហាញអំពីរឿងរ៉ាវនៃកំណប់ទ្រព្យដ៏អស្ចារ្យបំផុតលើពិភពលោកទាំង ៥ ដែលបានបាត់បង់ទាំងស្រុងពីប្រវត្តិសាស្ត្ររហូតមកទល់ពេលនេះគឺនៅតែមិនទាន់មានអ្នកណារកឃើញឡើយរហូតដល់កំណប់ខ្លះក្លាយទៅជាកំណប់នៃរឿងព្រេងទៅវិញ។ចង់ដឹងថាមានអ្វីខ្លះតោះ! មកមើលទាំងអស់គ្នា៖

១. មេដាយ Barber៖កាក់មេដាយ Barber ត្រូវបានគេចាត់ទុកថាជាកាក់ដ៏កម្របំផុតនោះប្រវត្តិសាស្ត្រអាមេរិក ពេលដំបូងវាត្រូវបានផលិតរួមគ្នាជាង ៤ លានដុល្លារ។ ប៉ុន្តែក្រោយមកនៅពេលដែលដឹកជញ្ជូនពី Phoenix ទៅកូឡូរ៉ាដូ ក៏ជួបហេតុការណ៍ដោយរថភ្លើងក៏មានគ្រោះថ្នាក់នៅអន្លង់ខ្មៅហើយកាក់ទាំងអស់នោះក៏ត្រូវបានបាត់បង់អស់មិនដឹងទៅណា។ ក្រោយមកកាក់នេះនៅសល់តែជាង ១០ កាក់ប៉ុណ្ណោះដែលបានបង្ហាញខ្លួនដែលម៉ូដែលនេះត្រូវបានគេយកមកដេញថ្លៃនៅក្នុងឆ្នាំ ២០០៧ ក្នុងតម្លៃមួយកាក់គឺស្មើរនឹង ២,១៤៣.៤០០ ដុល្លារអាមេរិក។

២. អណ្តូងរ៉ែអាល្លឺម៉ង់៖ជនអន្តោប្រវេសន៏ជនជាតិអាល្លឺម៉ង់ឈ្មោះ Jacob Waltz បានរកឃើញអណ្តូងរ៉ែមាសមួយនៅលើភ្នំអាថ៌កំបាំងមួយនៅក្នុងរដ្ឋអារីហ្សូណា។ ការរកឃើញនេះបានធ្វើឲ្យគាត់ក្លាយទៅជាមហាសេដ្ឋីរហូតដល់ទីអវសានរបស់គាត់នៅឆ្នាំ ១៨០០ បន្ទាប់មកមនុស្សជាច្រើនបានធ្វើដំណើរដើម្បីទៅស្វែងរករ៉ែមាសទាំងនោះប៉ុន្តែគ្មានអ្នកណារកវាឃើញសោះរហូតដល់សព្វថ្ងៃនេះ។

៣. ស៊ុតមាស៖នៅឆ្នាំ ១៨៨៥ អធិរាជអាឡិចសាន់ដឺរI នៃប្រទេសរុស្សីបានឲ្យជាងធ្វើគ្រឿងអលង្ការ Peter Carl Faberge ដើម្បីបង្កើតស៊ុតមាសមួយដើម្បីជាអំណោយជូនដល់ភរិយាគាត់។ វាចំណាយរយៈពេលដល់ទៅ ៣៣ ឆ្នាំដើម្បីបង្កើតពងមាសជាង ៥០ គ្រាប់នោះ។ ប៉ុន្តែបន្ទាប់ពីមានបដិវត្តរុស្សីមកលោក Faberge បាននៅរស់រានមានជីវិតប៉ុន្តែរាល់ស៊ុតមាសទាំងអស់គឺបានធ្លាក់ចូលទៅក្នុងកណ្តាប់ដៃទាហានក្រឹមឡាំងហើយមកដល់ពេលនេះគឺបានបាត់បង់ទាំងស្រុង។ គេនិយាយថាពងមាសនោះក្នុងមួយគឺមានតម្លៃ ១១២.១៤៣.៥០០ ដុល្លារអាមេរិក។

៤. កំណប់ចោរសមុទ្រដែលកប់នៅលើកោះ Oak៖នៅក្នុងឆ្នាំ ១៧៩៥ មានពាក្យចចាមអារាមថាមានមនុស្សមួយក្រុមបានរកឃើញកំណប់មួយចំនួននៅលើកោះ Oak ដែលនៅលើកោះណូវ៉ាស្កុតប្រទេសកាណាដា។ ក្រោយមកប្រជាជននៅទីនោះមានការភ្ញាក់ផ្អើលជាខ្លាំងដោយពួកគេដឹងថាកោះនេះជាកន្លែងដែលចោរសមុទ្រ Blackbeard និង Captain Kidd បានយកកំណប់មកកប់នៅទីនេះ។ ប៉ុន្តែមកទល់ពេលនេះគ្មាននរណាម្នាក់អាចរកវាឃើញទេហើយក៏មានមនុស្សជាច្រើនបានស្លាប់ដោយសារគ្រោះថ្នាក់ផ្សេងៗនៅពេលដែលព្យាយាមស្វែងរកកំណប់ចោរសមុទ្រនៅលើកោះ Oak នេះផងដែរ។

៥. ទីក្រុងដែលបាត់ខ្លួននៃ Paititi៖Paititi គឺជាឈ្មោះនៃទីក្រុងមួយនៅចក្រភព Peruvain Inca។ គេបានដឹងថា Incas បានរក្សាទុកមាសប្រាក់យ៉ាងច្រើននៅក្នុងទីក្រុងនេះដើម្បីរួចផុតពីការដណ្តើមយករបស់អេស៉្បាញ។គេនិយាយថាទ្រព្យសម្បត្តិទាំងអស់នោះមានតម្លៃរាប់ពាន់លានដុល្លារផងដែរ៕

from: https://tnaot.com/km/m/detail/article/9656694