Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បទ “How You Like That” របស់ក្រុម BLACKPINK ទទួលបានការចូលទស្សនាយ៉ាងខ្លាំង

វីដេអូបទចម្រៀង “How You Like That” របស់ក្រុមតារាចម្រៀង BLACKPINK ទទួលបានអ្នកទស្សនារហូតទៅដល់ ៦០លានដង ។ ក្រុម BLACKPINK បានចេញនូវបទចម្រៀងដែលមានចំណងជើងថា “How You Like That” កាលពីថ្ងៃទី២៦ ខែមិថុនាវេលាម៉ោង ៦ល្ងាច ។ មិនដល់មួយថ្ងៃផងវីដេអូបទចម្រៀងនេះបានបំបែកឯតទគ្គកម្មក្នុងបណ្តាញសង្គម YouTube ។

ប្រហែលជាម៉ោង ៩:៨ នាទីព្រឹកនៅថ្ងៃទី២៧ ខែមិថុនានេះ វីដេអូបទចម្រៀងនេះ ទទួលការចូលទស្សនា ៦០លានដង ដោយចំណាយពេលត្រឹមតែ ១៥ម៉ោង ៨នាទី ដើម្បីឈានដល់ចំណុចកំពូលនេះ ។

គួរបញ្ជាក់ដែរថា បទដែលបានបំបែកឯតទគ្គកម្មពីមុន គឺវីដេអូបទចម្រៀង “Boy With Luv” របស់ក្រុមតារាចម្រៀង BTS ដែលទទួលបានការចូលទស្សនា ៦០លានដង ដោយបានចំណាយពេល ១៧ម៉ោង និង ៤៥នាទី ៕

ប្រែសម្រួលដោយ៖ វិបុត្រ

ប្រភព៖ soompi

from: https://tnaot.com/km/m/detail/article/9428230