ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ iOS 14 ក្រុមហ៊ុន Apple បានបន្ថែមមុខងារសម្រួលដល់ការប្រើប្រាស់គឺ “Back Tap” អាចឲ្យអ្នកប្រើចុចត្រឡប់ក្រោយបានយ៉ាងងាយនិងរហ័ស។
ខាងក្រោមនេះជាវិធីធ្វើឲ្យស្មាតហ្វូនអ្នកដំណើរមាន Back Tap៖
១. ចូលទៅកាន់ Setting > Accessibility > Touch
២. អូសចុះទៅក្រោមរួចចុចលើ Back Tap
៣. មានពីរជម្រើស (Double Tap និង Triple Tap) រួចចុចលើ Double Tap > Preferable action
៤. ចុចលើ <Back Tap ដើម្បីត្រឡប់ក្រោយ ហើយកំណត់យក Triple Tap ម្ដង
ប្រើសិនបើអ្នកមិនចង់ប្រើមុខងារ iPhone Back Tap ទេ អ្នកអាចបិទវាបានដោយជ្រើសរើស None លើ Double Tap និង Triple Tap
ក៏សូមបញ្ជាក់ដែលថាមុខងារ Back Tap នេះដំណើរការតែលើទូរសព្ទខាងក្រោមនេះ៖
iPhone X
iPhone XR
iPhone XS
iPhone XS Max
iPhone 11
iPhone 11 Pro
iPhone 11 Pro Max
iPhone SE 2020
ដើម្បីបានព័ត៌មានពីហ្គេម គន្លឹះនិងតិចនិកពីបច្ចេកវិទ្យាទំនើបៗ កុំភ្លេចធ្វើតាមការណែនាំដូចរូបលើ ហើយលោកអ្នកមិនទាន់មានកម្មវិធី Tnaot App សូមដោនឡតដាក់ទូរសព្ទដើម្បីបានតាមដានទំព័រ Tech Nowadays បានទាន់ចិត្ត។
ប្រែសម្រួល៖ រីតា