កាលពីយប់មិញ ការប្រកួតរវាងក្លឹប Juventusនិង Lecce បានប្រព្រឹត្តក្រោមក្របខណ្ឌ័លីគកំពូលរបស់អ៊ីតាលី Serie A ធ្វើឡើងក្នុងទឹកដី Allianz Stadium របស់ក្រុម Juventus។
ជាលទ្ធផល Juventus បានទទួលជ័យជម្នះយ៉ាងធំធេងដោយបានយកឈ្នះទៅលើក្លឹប Lecce៤ទល់នឹង០។ គ្រាប់បាល់របស់ Juventus ទាំង៤គ្រាប់រកបានដោយ Paulo Dybala កីឡាករ Cristiano Ronaldo (ដោយបាល់ពិន័យ) កីឡាករ Higuain និងចុងក្រោយគេគឺខ្សែការពារDe Ligt។
លទ្ធផលនេះធ្វើអោយ Juventus បន្តកាន់កាប់កំពូលតារាង Serie A ដោយមាន ៦៩ពិន្ទុក្នុងដៃដាច់ក្រុមលេខ២ Lazioចំនួន ៧ ពិន្ទុ និងក្រុម Lecce បន្តស្ថិតក្នុងតំបន់ដែលត្រូវគេកាត់ចោលស្ថិតនៅចំណាត់ថ្នាក់ទី១៨។
ប្រភព៖ Liverscore