Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បញ្ហា iPhone សាកថ្មមិនដែលពេញ 100% មកពិតអ៊ីចឹងសោះ

ចំពោះអ្នកប្រើប្រាស់ទូរសព្ទ iPhone ជាមួយប្រព័ន្ធប្រតិបត្តិការ iOS 13 ច្បាស់ជាបានជួបនូវបញ្ហាសាកថ្មបានត្រឹមតែ 80% មិនបានដាក់សាកយូរប៉ុណ្ណាទេ។

តាមការពិតទៅ បើសិនជាជួបរឿងបែបនេះសូមកុំបារម្ភ និងគិតថាទូរសព្ទអ្នកមានបញ្ហាថ្មឲ្យសោះ ហើយតិចថាច្រលំយកទៅឲ្យជាងធ្វើអស់លុយទទេៗ។ នេះគឺជាការរៀបចំដ៏ដិតពីក្រុមហ៊ុន Apple ចំពោះអតិថិជនគាំទ្រស្មាតហ្វូនរបស់ខ្លួនទៅវិញទេ។

ក្រុមហ៊ុនគិតគូរដល់សុវត្ថិភាពក៏ដូចជាសុខភាពរបស់អ្នកប្រើប្រាស់ ទើបបានជាបង្កើត Opimize Battery Charging ដែលមានតួនាទីមិនឲ្យស្មាតហ្វូនសាកថ្មដល់ ១០០% ពោលគឺបានត្រឹមតែ ៨០%។វាមានប្រយោជន៍មិនឲ្យស្មាតហ្វូនអ្នកឆាប់ខូចថ្ម ការពារការសាកថ្មចោលជាដើម។

បើសិនជាទូរសព្ទមិនទាន់មានកម្មវិធីនេះគឺអាចចូលទៅកាន់ Settings > Battery > Battery Health > Optimized Battery Charging ហើយបើចង់បិទគឺអាចចូលទៅបិទកន្លែងដដែលបាន នោះស្មាតហ្វូនអ្នកនឹងសាកថ្មបាន ១០០%។

ដើម្បីបានព័ត៌មានពីហ្គេម គន្លឹះនិងតិចនិកពីបច្ចេកវិទ្យាទំនើបៗ កុំភ្លេចធ្វើតាមការណែនាំដូចរូបលើ ហើយលោកអ្នកមិនទាន់មានកម្មវិធី Tnaot App សូមដោនឡតដាក់ទូរសព្ទដើម្បីបានតាមដានទំព័រ Tech Nowadays បានទាន់ចិត្ត។

ប្រែសម្រួល៖ រីតា

from: https://tnaot.com/km/m/detail/article/9427929