Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រយ័ត្នប្រយែងផង ! រកឃើញ ៩នាក់​ទៀត​ហើយ​មាន​ផ្ទុក​កូវីដ និង​ជាសះស្បើយ​ម្នាក់

យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួងសុខាភិបាល មនុស្ស​ ៩នាក់ ដែល​រក​ឃើញ​មាន​ផ្ទុកមេរោគ​កូវីដ ១៩ មាន ៨នាក់ ជាជន​ជាតិ​ខ្មែរ និង​ម្នាក់​ផ្សេង​ទៀត​ជា​ជន​ជាតិ​ឥណ្ឌូនេស៊ី ខណៈ​ការ​រក​ឃើញ​ថ្មី​នេះ នាំ​ឲ្យ​កម្ពុជា​កើន​ចំនួន​អ្នក​ឆ្លង​សរុប​ដល់​ទៅ ១៣៩នាក់។

ក្នុង​សេចក្តី​ជូន​ដំណឹង​ដដែល​បញ្ជាក់​ថា ជើង​ហោះ​ហើរ​ត្រង់​មួយ​មក​ពី​ប្រទេស​ឥណ្ឌូនេស៊ី បាន​មក​ដល់​កម្ពុជា​កាល​ពី​ថ្ងៃ ២៥ មិថុនា កន្លងទៅ ដោយ​ក្នុង​នោះ​មាន​អ្នក​ដំណើរ​សរុប ៤០នាក់ ហើយ​ត្រូវ​បាន​យក​សំណាក​ទៅ​ពិនិត្យ ក្រោយ​នៅ​ល្ងាច​ថ្ងៃ​ទី ២៦ មិថុនា មន្ត្រី​ជំនាញ​បាន​រក​ឃើញ ៩នាក់​ក្នុង​ចំណោម ៤០នាក់ មាន​ផ្ទុកកូវីដ ១៩ ដោយ​មក​ទល់​នឹង​ពេល​នេះ កំពុង​ទទួល​ការ​ព្យាបាលនៅ​មន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត។

ជាមួយ​គ្នា​នេះ​ដែរ អ្នក​ឆ្លង​កូវីដនៅ​កម្ពុជា ក៏​មាន​ការ​ជាសះស្បើយម្នាក់​ទៀត ដែល​ជាបុរស​ទើប​វិល​មក​ពី​សហរដ្ឋ​អាមេរិក ក្រោយ​ធ្វើ​តេស្ត​ ២ដង ដោយ​លទ្ធផល​អវិជ្ជមាន។

គិត​ត្រឹម​ថ្ងៃ ២៧ មិថុនា នេះដែរ កម្ពុជា​មាន​រកឃើញ​អ្នក​ឆ្លង​កូវីដសុរប ១៣៩នាក់ ក្នុង​នោះ ១២៩នាក់​ជាសះស្បើយ ១០នាក់​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ និងគ្មាន​ករណី​ស្លាប់​នោះ​ឡើយ៕ ដោយ៖ ត្នោត

from: https://tnaot.com/km/m/detail/article/9427562