ប៉ូលិសបានចាប់ខ្លួនជនសង្ស័យចំនួន ៣នាក់ដែលត្រូវបានចោទប្រកាន់ពីបទលួចចូលផ្ទះមួយនៅស្រុក Mueang Chonburi និងហាងមួយនៅស្រុក Nonthaburi។
កាលពីម្សិលមិញក្រុមប៉ូលិសប្រចាំប៉ុស្តិ Samet ខេត្ត Chonburi ដឹកនាំដោយលោកវរសេនីយ៍ឯក Krit Thititatsanai ស្នងការនគរបាលបានចាប់ខ្លួនជនសង្ស័យជនជាតិថៃចំនួន ៣នាក់ដែលមានឈ្មោះ Somsak Hongthong និង Komon Poeman អ្នកទាំងពីរមានអាយុ ៤០ឆ្នាំ មកពីទីក្រុងបាងកក និងលោក Tanakorn Rattaso អាយុ ៤៧ឆ្នាំមកពីខេត្ត Phang Nga។ ពួកគេត្រូវបានចោទប្រកាន់ពីបទលួចចូលផ្ទះនៅស្រុក Mueang Chonburi និងហាងមួយនៅស្រុក Nonthaburi។ តាមរបាយការណ៍បានឱ្យដឹងថាពួកគេបានលួចទ្រព្យសម្បត្តិជាច្រើនដែលមានតម្លៃសរុបប្រមាណជា ២លានបាត។
ពួកគេកំពុងស្ថិតនៅក្រោមការឃុំឃាំងរបស់ប៉ូលិសដើម្បីរង់ចាំការកាត់ទោសរបស់តុលាការនៅខេត្ត Chonburi ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ the pattaya news