Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

២ រូបមន្តធ្វើឲ្យស្បែកមុខហ្មត់រលោងស្អាតគ្មានមុន

សាកប្រើផលិតផលច្រើននិងសាកល្បងរូបមន្តច្រើនមកហើយតែមុខនៅតែមិនរលោងស្អាតនៅតែមានមុន មែនទេ? ឥឡូវកុំបារម្ភសាកមកជ្រើសរូបមន្តក្នុងចំណោម ២ នេះដើម្បីបានលទ្ធផលដ៏អស្ចារ្យភ្លាមៗ។

រូបមន្តទី១ : ម៉ាសស៊ុតមាន់ក្រហម

រូបមន្តមួយនេះទាំងវីធីធ្វើនិងប្រើប្រាស់គឺងាយៗទេ ដោយលោកអ្នកគ្រាន់តែយកស៊ុតមាន់ ១ មកបំបែករួចឆ្កឹះយកតែពងក្រហម រួចវាយក្រឡុកវាក្នុងកូនចានឲ្យសព្វ បន្ទាប់មកចាំយកវាមកលាបលើស្បែកមុខដោយប្រើដៃឬប្រាសផាត់មុខក៏បានដើម្បីលាប។ បន្ទាប់មកទៀតទុកវាចោលពី ១០ ទៅ ១៥ នាទី ហើយលាងជម្រះជាមួយទឹកក្ដៅឧណ្ហៗជាការស្រេច។

ចំណាំ៖ មុននឹងលាបស៊ុតក្រហមលើមុខត្រូវប្រាកដចិត្តថាអ្នកបានលាងសម្អាតមុខអ្នកបានស្អាតជាមុនសិន។

បើចង់កាន់តែជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

(ប្រភពវីដេអូ៖ Brazilian Girl Channel)

រូបមន្តទី២ : ម៉ាសស៊ុតមាន់សនិងក្រូចឆ្មារ

វាគ្មានអីដែលលំបាកនិងពិបាករកវត្ថុធាតុដើមមកធ្វើនោះទេ អ្នកគ្រាន់តែត្រូវការ ស៊ុតមាន់ ១ និង ផ្លែក្រូច ១/២ ផ្លែតែប៉ុណ្ណោះ។

របៀបធ្វើនិងប្រើប្រាស់៖ បំបែកស៊ុតមាន់យកតែស៊ុតសរួចច្របាច់ក្រូចឆ្មារមួយចំណិតនោះដាក់ បន្ទាប់មកកូរវាឲ្យសព្វ ហើយចាំយកវាទៅលាបលើមុខដោយទុកចោលរយៈពេល ១០ ទៅ ១៥ នាទីរួចហើយចាំលាងសម្អាតជាមួយទឹកក្ដៅឧណ្ហៗ។

រូបមន្តទាំងនេះ វាមិនត្រឹមតែធ្វើឲ្យស្បែកមុខរបស់អ្នកភ្លឺរលោងនោះទេ វាថែមទាំងជួយកំចាត់បាក់តេរីឬមេរោគផ្សេងៗដែលបង្កឲ្យមុនកើតលើស្បែកមុខទៀតផង។ អត្ថបទដោយ៖ ត្នោត

from: https://tnaot.com/km/m/detail/article/9656251