Gabriel Martinelli ខ្សែប្រយុទ្ធវ័យក្មេងរបស់ប្រទេសប្រេស៊ីលធ្លាប់រកគ្រាប់បាល់បាន ១០គ្រាប់ក្នុងការបង្ហាញខ្លួន ២៦ប្រកួតនៅរដូវកាលនេះ បានរងរបួសក្នុងការហ្វឹកហាត់ ។ ក្លិប Arsenal បានបញ្ជាក់ថា ខ្សែប្រយុទ្ធ Gabriel Martinelli នឹងខកខានប្រកួតនៅក្នុងរដូវកាលដែលនៅសល់បន្ទាប់ពីទទួលការវះកាត់ជង្គង់រួច ។
កីឡាករវ័យ ១៩ឆ្នាំរូបនេះ បានរីករាយនឹងរដូវកាលទី១ ដ៏គួរឱ្យចាប់អារម្មណ៍មួយនៅក្នុងប្រទេសអង់គ្លេស ដោយបានចូលរួមជាមួយក្រុមកាំភ្លើងធំមកពី Ituano ដែលលេងនៅលីគបាល់ទាត់របស់ប្រទេសប្រេស៊ីល ។ ជាផ្នែកមួយនៃការធ្វើបច្ចុប្បន្នភាពព័ត៌មានក្រុមរបស់ពួកគេបានពិពណ៌នាអំពីការរងរបួសរបស់ Martinelli ដោយវះកាត់ជង្គង់ខាងឆ្វេងរបស់គាត់។ ការរងរបួសនេះកើតឡើងអំឡុងពេលហ្វឹកហាត់កាលពីថ្ងៃទី២១ ខែមិថុនា ថ្មីៗនេះ។ ការព្យាបាលដោយធ្វើការវះកាត់នេះដោយជោគជ័យ ប៉ុន្តែអាចចំណាយពេលយូរផងដែរដើម្បីអាចចូលលេងវិញបាន ។
គួរបញ្ជាក់ដែរថា កីឡាករ Martinelli រកបាន ១០គ្រាប់ក្នុងរដូវកាលនេះសម្រាប់ក្លិប Arsenal ហើយមានតែកីឡាករ Pierre Emerick Aubameyang ប៉ុណ្ណោះដែលរកបានគ្រាប់បាល់ច្រើនជាងឱ្យក្លិប Arsenal ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ Skysports