ភ្នំពេញ៖ ថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដែលធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ នៅវិមានសន្តិភាព នាថ្ងៃទី២៦ មិថុនា ឆ្នាំ២០២០នេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែង គាំទ្រឱ្យប្រទេសជាសមាជិកអាស៊ាន បោះឆ្នោតទទួលយកទីម័រខាងកើត ចូលជាសមាជិកនាពេលអនាគត។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មើលឃើញថា បេក្ខភាពទីម័រ នឹងជួយទប់ស្កាត់ឥទ្ធិពលមហាអំណាចពិភពលោកនៅក្នុងតំបន់ ជាពិសេសបំណងរបស់ស្ថាបនិកអាស៊ានទៀតផង។ ហេតុនេះសម្តេច ស្នើឱ្យប្រទេសជាសមាជិកសហការឱ្យបានជិតស្និទជាមួយរដ្ឋាភិបាលទីម័រ ដើម្បីជួយដោះស្រាយរាល់បញ្ហាធំៗ ដែលប្រទេសនេះ កំពុងជួបប្រទះ ជាពិសេសជួយបំពេញរាល់នីតិវិធី និងលក្ខខណ្ឌចាំបាច់នានា សម្រាប់ជាសមាជិកពេញសិទ្ធិរបស់អាស៊ាន។
សូមបញ្ជាក់ថា ទីម័រខាងកើត បានដាក់សំណើសុំចូលជាសមាជិកអាស៊ានក្នុងឆ្នាំ២០១១ ប៉ុន្តែសិង្ហបុរី ធា្លប់ជំទាស់ ព្រោះព្រួយបារម្ភពីបញ្ហាសន្តិសុខទីម័រខាងកើត និងសេដ្ឋកិច្ចនៅមានលក្ខណៈផុយស្រួយនៅឡើយ។ ចាប់ពីពេលនោះមក អាស៊ានបន្តសិក្សាពីលទ្ធភាព និងបន្តការវាយតម្លៃសមាជិកភាពរបស់ទីម័រខាងកើត រហូតមកដល់បច្ចុប្បន្ន៕ ប៊ុនធឿន