Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ម្ដាយទៅទិញម្ហូបទុកកូនចោលនៅម្នាក់ឯងធ្លាក់ចូលក្នុងអាងបន្ទប់ទឹកស្លាប់

ត្បូងឃ្មុំ ៖​ កុមារអាយុ២ឆ្នាំម្នាក់ធ្លាក់ចូលក្នុងអាងបន្ទប់ទឹកបណ្តាលឲ្យឈ្លក់ទឹកស្លាប់ដោយគ្មាននរណាបានឃើញ ខណៈ​ម្ដាយ​ចេញទៅទិញម្ហូប​ហេតុការណ៍នេះកើតឡើង​នៅថ្ងៃទី០១ខែកញ្ញា ឆ្នាំ២០២០ កាលពីវេលាម៉ោង១៤នឹង៣០នាទី នៅ​ចំណុចផ្ទះឈ្មោះ សែម សុីណែត ភេទ​ស្រី​ អាយុ២១ឆ្នាំ​ ស្ថិតក្នុងភូមិច្រកចំបក់ ឃុំជប់ ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ។​

តាមការរៀបរាប់របស់ម្ដាយជនរងគ្រោះបានឱ្យដឹងថាមុនពេលកើតហេតុគាត់បានចេញទៅទិញម្ហូបហើយទុកកូនគាត់ឈ្មោះ អឿន​ សុខរាជ ភេទប្រុស អាយុ២ឆ្នាំ​ នៅផ្ទះម្នាក់ឯងស្រាបតែពេលគាត់មកដល់ផ្ទះវិញក៏ឃើញកូនគាត់ធ្លាក់ចូលបន្ទប់ទឹកស្លាប់តែម្ដង។ភ្លាមគាត់ស្រែកឆោឡោផ្អើលដល់អ្នកភូមិហើយក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះដល់ទីតាំងកន្លែងកើតហេតុ

សមត្ថកិច្ច​បញ្ជាក់ថា​ កម្លាំងជំនាញសហការណ៍ជាមួយកម្លាំងប៉ុស្តិនគរបាលរដ្ឋបាលគ្រូពេទ្យមណ្ឌលសុខភាពរួចពិនិត្យស្រាវជ្រាវឃើញថា សពពិតជាស្លាប់ដោយសារធ្លាក់ចូលអាងក្នុងបន្ទប់ទឹកឈ្លក់ទឹកស្លាប់​ប្រាកដមែន ពុំមានពាក់​ពន្ធ័និងបទល្មើសអ្វីផ្សេងឡើយ បន្ទាប់ពីត្រួតពិនិត្យរួចសពប្រគល់ជូនក្រុមគ្រួសារសាច់​ញាតិ​យកទៅធ្វើបុណ្យតាមប្រពៃណី​ ៕​ ផេង ភាព

from: https://tnaot.com/km/m/detail/article/9656160