Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រើតែកុំព្យូទ័រក៏អាចដោនឡត App ដាក់ក្នុងទូរសព្ទដោយស្វ័យប្រវត្តិ

ពេលខ្លះទូរសព្ទមិនបានយកតាមខ្លួន ឬកំពុងតែលេងកុំព្យូទ័រហើយស្រាប់តែឃើញនិងចង់ទាញយកកម្មវិធីណាមួយភ្លាមៗ ដោយគ្រាន់តែ install កម្មវិធីនោះពី Web Browser(Chrome or Firefox)តាមរយៈកុំព្យូទ័រផ្ទាល់។

តោះមកដឹងពីគន្លឹះទាញកម្មវិធីដាក់ទូរសព្ទពីកុំព្យូទ័រទាំងអស់គ្នា

១. បើកតំណខ្សែ(Link)នៃកម្មវិធីនោះក្នុងកុំព្យូទ័ររបស់អ្នក

២. បើអ្នកមិនទាន់ sign in លើ Play Store ក្នុង Web Browser ទេ អ្នកត្រូវតែ Sign In ដោយចុចដូចក្នុងរូបខាងក្រោម

៣. វាយ Email របស់អ្នករួចហើយចុចលើពាក្យថា Next

ចំណាំ៖ ត្រូវ Sign In ដោយប្រើ Email ដូច Email លើ Play Store ក្នុងទូរសព្ទរបស់អ្នក

៤. បន្ទាប់មកវាយលេខកូដសម្ងាត់ ហើយចុច Next

៥. រួចហើយចុច Install

៦. អ្នកនឹងឃើញមានប្រភេទទូរសព្ទដូចក្នុងរូប បើវាមិនដូចប្រភេទទូរសព្ទអ្នកត្រូវចុចពីលើវារួចអូសរកមើលសេរីស្មាតហ្វូនរបស់អ្នក ហើយចុច Continue

៧. ជួនកាលវាលោតដោនឡតឲ្យតែម្ដងបើធ្លាប់ប្រើវា តែបើអត់ដែលទេ អ្នកត្រូវ Verify ហើយចុច Next

៨. រួចវាយលេខកូដសម្ងាត់ ហើយចុច Next

៩. បន្ទាប់ពីចុច Ok

បន្ទាប់ពីធ្វើតាមលំនាំខាងលើ កម្មវិធីនោះនឹងដោនឡតដោយស្វ័យប្រវត្តិចូលទៅក្នុងទូរសព្ទរបស់អ្នក។

ដើម្បីបានព័ត៌មានពីហ្គេម គន្លឹះនិងតិចនិកពីបច្ចេកវិទ្យាទំនើបៗ កុំភ្លេចធ្វើតាមការណែនាំដូចរូបលើ ហើយលោកអ្នកមិនទាន់មានកម្មវិធី Tnaot App សូមដោនឡតដាក់ទូរសព្ទដើម្បីបានតាមដានទំព័រ Tech Nowadays បានទាន់ចិត្ត។

ប្រភព៖ lifewire ប្រែសម្រួល៖ រីតា

from: https://tnaot.com/km/m/detail/article/9425158