Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បុរស​ដែលត្រូវចាប់ខ្លួនពីបទរំលោភក្មេងស្រី បានអះអាងថារូបនាងក៏ស្រឡាញ់គាត់ដែរ

ខេត្ត Buri Ram ៖ បុរសម្នាក់អាយុ ៥០ឆ្នាំត្រូវបានចោទប្រកាន់ពីបទរំលោភសេពសន្ថវៈលើក្មេងស្រីអាយុ ៩ឆ្នាំម្នាក់ ក្នុងស្រុក Phlapphlachai ហើយគាត់បានអះអាង​ថា ក្មេងនេះក៏មានចិត្តស្រលាញ់គាត់វិញដែរ។

តាមប្រភពប៉ូលិសបានឱ្យដឹងថា ជនជាប់ចោទ​មានឈ្មោះ​ ​Prawit ​មានទីលំនៅក្នុងទីក្រុងបាងកកបានផ្លាស់មករស់នៅជាមួយមិត្តភក្តិម្នាក់ក្នុងឃុំ tambon Phachan។​ លោក Anucha Ruengamornrat ​ចៅហ្វាយស្រុក Phlapphlachai បាននិយាយកាលពីថ្ងៃព្រហស្បតិ៍​ថា ​ជនល្មើសត្រូវបានចាប់ខ្លួននៅក្នុងវាលស្រែមួយដែលនៅមិនឆ្ងាយពីភូមិ បន្ទាប់ពី​ជីតារបស់ក្មេងស្រីបានដាក់ពាក្យបណ្តឹង​ ហើយប៉ូលិសបាននាំខ្លួនបុរសនោះទៅប៉ុស្តិប៉ូលិសស្រុក Phlapphlachai។ យោងតាមប៉ូលិសបានឱ្យដឹងថា អំឡុងពេលសួរចម្លើយ ជនសង្ស័យបានសារភាពថាខ្លួនបានរួមភេទជាមួយក្មេងស្រីអាយុ ៩ឆ្នាំ នៅក្នុងខ្ទម​មួយក្បែរភូមិកាលពីថ្ងៃទី២១ ខែមិថុនា។ គាត់បាន​បន្ថែមថា គាត់មិនបានលួងលោមឬបង្ខំនាងឱ្យរួមភេទជាមួយគាត់ទេ​ ដោយគាត់បានអះអាងថាក្មេងស្រីរូបនេះក៏បានស្រលាញ់គាត់ដែរ។ លោក Wattana Ardsalee អនុប្រធានស៊ើបអង្កេតបានមានប្រសាសន៍ថា ក្មេងស្រីត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីធ្វើការពិនិត្យ​ ហើយ​​ក្រុមមន្រ្តីនឹងសាកសួរព័ត៌មានបន្ថែមអំពីរឿងនេះ។

រូបតំណាង

​​​​ជីតារបស់ក្មេងស្រីបាន​និយាយថា​​ ជនល្មើសលោក Prawit ​ដែលមានទីលំនៅក្នុងទីក្រុងបាងកកបានផ្លាស់មករស់នៅក្នុងភូមិ​កាលពីមួយខែមុន ហើយ​អ្វីដែលសំខាន់គឺជនល្មើសបានមកស្នាក់នៅក្នុងផ្ទះរបស់ពូជនរងគ្រោះ។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9424993