Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រុស្ស៊ី បញ្ជូនអ្នកទេសចរទៅកាន់អវកាស នៅឆ្នាំ២០២៣

ក្រោយមានការរីកចម្រើនជាបន្ដបន្ទាប់លើវិស័យអវកាសនោះមក ក្រុមហ៊ុនអវកាសរបស់ប្រទេសរុស្ស៊ី មានគម្រោងបញ្ជូនអ្នកទេសចរទៅកាន់ទីអវកាស នៅឆ្នាំ២០២៣ ខាងមុខនេះ។

ក្រុមហ៊ុនសារជីវកម្ម Energia Space Rocket របស់រុស្ស៊ី បានប្រកាស កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ថា ក្រុមហ៊ុនអវកាសរុស្ស៊ី មានកិច្ចព្រមព្រៀងបញ្ជូនអ្នកទេសចរ ទៅកាន់ទីអ​វកាស នៅក្នុងឆ្នាំ២០២៣។ បើតាមកិច្ចព្រមព្រៀងនេះ អ្នកទេសចរ នឹងត្រូវបញ្ជូនទៅកាន់ស្ថានីយអវកាសអន្ដរជាតិ នៅឆ្នាំ២០២៣។ អ្នកទេសចរនឹងធ្វើដំណើរនៅលើទីអវកាសជាមួយនឹងអវកាសយានិកជំនាញ។

 

ក្រុមហ៊ុនអវកាសរុស្ស៊ី បានបញ្ជាក់ថា អ្នកទេសចរ២នាក់ នឹងធ្វើដំណើរទៅកាន់ស្ថានីយអវកាស​អន្ដរជាតិ (ISS) តាមកិច្ចព្រមព្រៀង ដែលត្រូវបានចុះហត្ថលេខា រវាងក្រុមហ៊ុនសារជីវកម្ម Energia Space Rocket Corporation របស់រុស្ស៊ី និងក្រុមហ៊ុន Space Adventures Inc មានមូលដ្ឋាននៅអាមរិក។ អ្នកទេសចរនឹងជិះនៅលើយានអវកាស Soyuz MS ដើម្បីធ្វើដំណើរទៅកាន់ស្ថានីយអវកាសអន្ដរជាតិ នៅក្នុងឆ្នាំ២០២៣។ បើតាមគម្រោង នៅក្នុងអំឡុងបេសកកម្មនោះ អ្នកទេសចរខាងលើនឹងធ្វើដំណើរនៅលើទីអវការជាមួយនឹងអវកាសយានិកអាជីពផងដែរ។

បើទោះជាយ៉ាងណា បណ្ដាញផ្សព្វផ្សាយរបស់រុស្ស៊ី នៅមិនទាន់បានបញ្ជាក់អំពីឈ្មោះរបស់អ្នកទេសចរខាងលើ ដែលគ្រោងនឹងទៅធ្វើទេសចរណ៍ នៅទីអវកាសនោះឡើយ។

បើគិតចាប់តាំងពីឆ្នាំ២០០១-២០០៩មក យានអវកាសបានបញ្ជូនអ្នកទេសចរទៅកាន់ទីអវកាសជាច្រើននាក់រួចមកហើយ រួមមាន លោក Dennis Tito (នៅឆ្នាំ២០០១), លោក Greg Olsen (នៅឆ្នាំ២០០៦), លោក Anousheh Ansari (២០០៦), លោក Richard Garriott (២០០៩) លោក Charles Simonyi (នៅឆ្នាំ២០០៧ និង ២០០៩) ពួកគាត់ជាជនជាតិអាមេរិក,លោក Mark Shuttleworth (នៅឆ្នាំ២០០២) ជនជាតិអង់គ្លេស និង លោក Laliberte (នៅឆ្នាំ២០០៩) ជនជាតិកាណាដា៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9424907