Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អូស្ត្រាលីនិងនូវែលហ្សេឡង់នឹងធ្វើជាម្ចាស់ផ្ទះរួមគ្នា World Cup ផ្នែកនារី

សហព័ន្ធបាល់ទាត់ពិភពលោក ឬហៅកាត់ថា FIFA បានប្រកាសជាផ្លូវការថា ប្រទេសអូស្ត្រាលីនិងនូវែលហ្សេឡង់នឹងធ្វើជាម្ចាស់ផ្ទះរួមគ្នានៃការប្រកួតបាល់ទាត់នារី World Cup ឆ្នាំ២០២៣។

សហព័ន្ធបាល់ទាត់អូស្ត្រាលី (FFA) និងសហព័ន្ធបាល់ទាត់នូវែលហ្សេឡង់ (NZF) បានឈ្នះលើការដេញថ្លៃធ្វើជាម្ចាស់ផ្ទះរួមគ្នាក្នុងការបោះឆ្នោតដោយក្រុមប្រឹក្សា FIFA។ មែនទែនទៅ ប្រទេសកូឡុំប៊ីទេ ដែលត្រូវបានគេសង្ឃឹមថានឹងក្លាយជាប្រទេសក្នុង​ទ្វីបអាហ្វ្រិកខាងត្បូងដំបូងបង្អស់ ដែលអាចរៀបចំការប្រកួតបាល់ទាត់ពិភពលោកផ្នែកនារីនេះ។ តែទោះជាយ៉ាងណាក៏ដោយ កូឡុំប៊ីទទួលបានតែ ១៣សំឡេងប៉ុណ្ណោះ ក្នុងចំណោម ៣៥សំឡេង។ ដូច្នេះ អូស្ត្រាលីនិងនូវែលហ្សេឡង់នឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ពិភពលោកផ្នែកនារីជាលើកដំបូង ដោយមាន ៣២ប្រទេសចូលរួម។

យ៉ាងណាមិញ សហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល (CBF) ក៏ជាប្រទេសមួយដែលត្រូវបានរំពឹងថា នឹងអាចធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតបាល់ទាត់ពិភពលោកផ្នែកនារីនេះផងដែរ ប៉ុន្តែដោយសារស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្នកំពុងរងការធ្លាក់ចុះក្រោយមេរោគកូវីដ-១៩ រីករាលដាលខ្លាំងនៅក្នុងប្រទេស ទើបពួកគេសម្រេចដកខ្លួនចេញពីការដេញថ្លៃតែម្តង៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ livescore

from: https://tnaot.com/km/m/detail/article/9424844