
នៅថ្ងៃទី២៦ ខែមិថុនានេះ តារាសម្តែង Lee Joon និងតារាសម្តែង Jung So Min អ្នកទាំងពីរបានបញ្ជាក់ពីការបែកបាក់គ្នាបន្ទាប់ពីមានទំនាក់ទំនងជាមួយគ្នាអស់រយៈពេល ៣ឆ្នាំ។
ផលិតកម្ម Prain TPC របស់ Lee Joon បានប្រាប់អ្នកសារព័ត៌មានថា វាជាការពិតដែល Lee Joon និង Jung So Min បានចែកផ្លូវគ្នា។
ដូចគ្នានេះដែរផលិតកម្ម Blossom Entertainment របស់ Jung So Min ក៏បាននិយាយថា បន្ទាប់ពីបានបញ្ជាក់ជាមួយបុគ្គលក្នុងផលិតកម្មបានដឹងថា ព័ត៌មានដែលនិយាយពីការចែកផ្លូវរបស់អ្នកទាំងពីរគឺជាការពិត ។
គួរបញ្ជាក់ដែរថា Lee Joon និង Jung So Min បានបង្ហាញជាសាធារណៈពីទំនាក់ទំនងរបស់ពួកគេកាលពីឆ្នាំ២០១៧ បន្ទាប់ពីបានធ្វើការសម្តែងរឿងភាគជាមួយគ្នាក្នុងរឿង My Father Is Strange របស់ស្ថានីយទូរស្សន៍ KBS2 ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop