យោងតាមសារព័ត៌មានជាច្រើននៅអ៊ីតាលី ជាពិសេសទូរទស្សន៍ Sky Sport Italia បានចុះផ្សាយថា ខ្សែប្រយុទ្ធជួរមុខរបស់ក្លិប Barcelona គឺកីឡាករ Luis Suarez ឈានដល់ការព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយនឹងក្លិប Juventus រួចរាល់ហើយ។
តាមសេចក្តីរាយការណ៍ ខ្សែប្រយុទ្ធ Suarez បានយល់ព្រមផ្លាស់ទៅចូលរួមជាមួយ Juventus ហើយ ប៉ុន្តែរូបគេនៅឡើយតែស្នើទៅកាន់ក្លិប Barcelona ឱ្យបញ្ចប់កិច្ចសន្យាមុនពេលកំណត់ដែលបច្ចុប្បន្នមានសុពលភាពដល់ឆ្នាំ២០២១ ឯណោះ។
យ៉ាងណាមិញ ខ្សែប្រយុទ្ធរបស់ក្លិប Juventus មួយរូបគឺកីឡាករ Gonzalo Higuain បានត្រៀមខ្លួនចាកចេញរួចជាស្រេចហើយដែរ ហើយអាចនឹងផ្លាស់ទៅចូលរួមជាមួយក្លិប Inter Miami នៅឯសហរដ្ឋអាមេរិកនាពេលឆាប់ៗខាងមុខ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ football-italia