ក្លិបហង្សក្រហម Liverpool បានបញ្ជាក់ថា ខ្សែការពារ Nathaniel Clyne នឹងចាកចេញពីក្លិបនៅពេលផុតកុងត្រានៅចុងខែមិថុនានេះ។
ក្លិប Liverpool មិនបានបន្តកុងត្រារយៈពេលខ្លីឱ្យខ្សែការពារ Clyne ដើម្បីនៅជាមួយក្លិបរហូតដល់ចប់រដូវកាលនេះទេ។ ខ្សែការពារសញ្ជាតិអង់គ្លេសរូបនេះ ផ្លាស់មកចូលរួមជាមួយក្លិប Liverpool នៅឆ្នាំ២០១៥ ក្រោយចាកចេញពី Southampton។ ៥ឆ្នាំកន្លងទៅ រូបគេបានជួយឱ្យក្លិបឈ្នះជើងឯក UEFA Super Cup មួយដង ខណៈពេលដែល Liverpool ឈ្នះជើងឯក Champion League រូបគេកំពុងលេងនៅក្លិប Bournemouth ក្នុងលក្ខខណ្ឌខ្ចីជើងមួយរដូវកាល។
ក្លិប Liverpool បានប្រកាសនៅលើគេហទំព័រផ្លូវការពីការចាកចេញរបស់ខ្សែការពារ Clyne ថា៖ “អ្នករាល់គ្នានៅក្នុងក្លិបយើងទាំងអស់ សូមថ្លែងអំណរគុណដល់ Nathaniel ចំពោះការបំពេញមុខងាររបស់គាត់កន្លងទៅ ហើយសូមជូនពរគាត់ឱ្យមានសុខភាពល្អនៅក្នុងអាជីពនាពេលអនាគត”៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ livescore