ស្មាតហ្វូន OnePlus 8 Pro បានចាប់ផ្តើមដាក់លក់នៅទីផ្សារប្រទេសឥណ្ឌា មិនបានប៉ុន្មាននាទីផង ស្រាប់តែអស់ពីស្តុក ។ នេះបើតាមការផ្សាយរបស់ប្រភព Gsmarena ផ្សាយកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ។
OnePlus 8 Pro ដាក់លក់ក្នុងតម្លៃប្រហែល៦៦១ដុល្លារ សម្រាប់ជម្រើសទំហំរ៉េម ៨ជីហ្គាបៃ និងអង្គផ្ទុកទិន្នន័យទំហំ១២៨ជីហ្គាបៃ ។ តម្លៃជាង៧៩៤ដុល្លារសម្រាប់ជម្រើសរ៉េមទំហំ១២ជីហ្គាបៃ និងអង្គផ្ទុកទិន្នន័យទំហំ២៥៦ជីហ្គាបៃ ។
ស្មាតហ្វូន OnePlus 8 Pro នាំមកជាមួយនូវជម្រើសពណ៌ ខៀវ (Ultramarine Blue), បៃតង (Glacial Green) និងខ្មៅ (Onyx Black) ។
គួរបញ្ជាក់ថា ស្មាតហ្វូន OnePlus 8 Pro ចេញសម្ពោធដំបូងនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ ហើយនៅថ្ងៃទី២១ ខែមេសា ចាប់ផ្តើមលក់ចែកចាយជាផ្លូវការ ។ ស្មាតហ្វូននេះ មានដង់ស៊ីតេ 165.3 x 74.4 x 8.5 មីល្លីម៉ែត្រ (6.51 x 2.93 x 0.33 នៅខាងក្នុង) ទម្ងន់១៩៩ក្រាម ។ កញ្ចក់ខាងមុខស្វិតការពារការសឹករិចរិលបានល្អ ប្រភេទGorilla Glass 5 កញ្ចក់ខាងក្រោយ ក៏ស្វិត ប្រភេទ Gorilla Glass 5 និងបំពាក់ដោយគែមអាលុយមីញូម ។
ស្មាតហ្វូននេះ ភ្ជាប់បានជាប្រភេទស៊ីម២ Dual SIM card (Nano-SIM, dual stand-by) និងបំពាក់បច្ចេកវិទ្យាធន់នឹងធូលី មិនជ្រាបទឹក ។ គាំទ្របច្ចេកវិទ្យាស្កេនម្រាមដៃដើម្បីដោះសោ។
OnePlus 8 Pro បំពាក់អេក្រង់ប្រភេទ Fluid AMOLED សមត្ថភាពអូសចុះឡើងបានលឿនរហ័ស កម្រិតពណ៌ 1B អេក្រង់ទំហំ ៦,៧៨ អ៊ីញ កម្រិតបង្ហាញ 1440 x 3168 ភីកសែល និងកម្រិតរអិល Refresh Rate 120Hz ។
ស្មាតហ្វូន OnePlus 8 Pro ប្រតិបត្តិការដោយប្រព័ន្ធ Android 10 ស្រោបដោយ OxygenOS 10.0 បំពាក់ដោយឈីប Qualcomm SM8250 Snapdragon 865 (7 nm+) ខួរក្បាល (CPU) Octa-core (1×2.84 GHz Kryo 585 & 3×2.42 GHz Kryo 585 & 4×1.8 GHz Kryo 585) និង GPU Adreno 650 ។
កាមេរ៉ា៤គ្រាប់ ប្រភេទ Wide ទំហំ៤៨មេហ្គាភីកសែល កម្រិត Aperture f/1.8 កាមេរ៉ាប្រភេទ Telephoto ទំហំ៨មេហ្គាភីកសែល កម្រិត Aperture f/2.4 កាមេរ៉ាប្រភេទ Ultrawide ទំហំ៤៨មេហ្គាភីកសែល កម្រិត Aperture f/2.2 និងកាមេរ៉ាទំហំ៥មេហ្គាភីកសែល កម្រិត Aperture f/2.4 ។ បំពាក់កាមេរ៉ាមុខមួយគ្រាប់ ទំហំ ១៦មេហ្គាភីកសែល ប្រភេទ Wide កម្រិត Aperture f/2.5 ។
ស្មាតហ្វូននេះផ្តល់ជូនថ្មមិនអាចដោះបាន Non-removable Li-Po 4510 mAh គាំទ្របច្ចេកវិទ្យាសាកថ្មលឿនរហ័ស30W ប្រើពេលត្រឹម២៣នាទីប៉ុណ្ណោះ សាកថ្មពេញបាន៥០ភាគរយ ។ ធានាអាយុកាលថ្មបានរយៈពេល៨២ម៉ោង ៕