រាជធានីភ្នំពេញ៖ តារាបង្ហាញម៉ូដ និងជាអតីតបវរកញ្ញាស្រីនៅក្នុងកម្មវិធីប្រកួត Miss Universe 2018កញ្ញា រឿន ណាត នាពេលបច្ចុប្បន្ននេះកាន់តែបានទទួលប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់មហាជន បន្ទាប់ពីតារាស្រីរូបនេះសម្រេចចិត្តចូលប្រឡូកអាជីពជាតារាសម្ដែង ។
ក្រោយពីទទួលបានការគាំទ្រជាច្រើន តាមរយៈស្នាដៃសម្ដែងភាពយន្តកន្លងមកនេះ ទើបធ្វើឱ្យរូបនាងទទួលបានការងារជាច្រើនជាបន្តបន្ទាប់ រហូតកាលពីពេលថ្មីៗនេះរូបនាង បានតុបតែងខ្លួនលេងស្ទាយ៍ផាត់មុខដូចកូនតុក្កតា មើលមួយភ្លែតស្មានតែកូនក្រមុំតុក្កតាតែម្តង។
ការតុបតែងខ្លួនជាលើលដំបូងរបស់នាងបែបនេះ បានធ្វើអោយមហាជនជាច្រើនបានសរសើរ និងឃើញពីសម្រស់តារាស្រីរាងខ្ពស់ស្រឡះរូបនេះយ៉ាងច្បាស់ អំពីវិវត្តន៍ខ្លួនក្នុងការស្លៀកពាក់ និងស្ទាយ៍តែងខ្លួន ជាពិសេស សម្រស់ក៏កាន់តែស្រស់ស្អាតផូរផង់គួរឲ្យទាក់ទាញខ្លាំងផងដែរ។
គួរបញ្ចាក់ផងដែរថា នាពេលបច្ចុប្បន្ននេះ តារាស្រីរូបនេះទើបតែឈានជើងចូលសិល្បៈក៏ពិតមែន ប៉ុន្តែ រឿន ណាត អាចទាញយកចំណាប់អារម្មណ៍ពីទស្សនិកជនជាច្រើន តាមរយៈស្នាដៃនៃការសម្តែងរបស់នាង៕
ផ្តល់សិទ្ធដោយ៖កោះសន្តិភាព