ប៉ូលិសបាញ់ជនជាតិស្បែកខ្មៅម្នាក់ទៀតជាច្រើនគ្រាប់ធ្វើឱ្យផ្ទុះបាតុកម្មជាថ្មី
សហរដ្ឋអាមេរិក ៖ បាតុកម្មមួយកើតមានកាលពីយប់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ នៅទីក្រុងឡូសអេនចឺឡេស ដើម្បីទាមទារចម្លើយតបក្រោយពីបុរសស្បែកខ្មៅម្នាក់ទៀត ត្រូវបាញ់សម្លាប់នាពេលមុននេះដោយប៉ូលិស ដែលអះអាងថា ជននោះមានកាំភ្លើងខ្លី១ដើម ក្នុងបរិយាកាសតានតឹង ក្រោយការបាញ់បុរសស្បែកខ្មៅ គឺលោក JACB BLAKE ឲ្យរបួសធ្ងន់រស់ដូចស្លាប់មក។
មនុស្សមួយក្រុមបានប្រមូលផ្ដុំគ្នានៅកន្លែងបាញ់ប្រហារ និងលើកគ្នាដើរហែក្បួនដោយសន្តិវិធីអមដោយក្បួនរថយន្ត រហូតដល់ប៉ុស្តិ៍ប៉ូ៉លិស។ ចំណែកឧទ្ធម្ភាគចក្រ១គ្រឿងបានហោះហើរពីលើពួកគេ។ បាតុករមួយចំនួនលើកពាក្យស្លោកដែលចារថា ចូរបញ្ឈប់ការធ្វើឃាត។
តាមបណ្ដាសារព័ត៌មានក្នុងស្រុកថា មនុស្សប្រមាណជា១០០នាក់បាន លើកគ្នាមកប្រមូលផ្ដុំរួចហើយនៅកន្លែងបាញ់ប្រហារ កាលពីយប់ថៃ្ងទី១កញ្ញា ខណៈចលនាតវ៉ាប្រឆាំងការប្រកាន់ពូជសាសន៍កំពុងតែជម្រុញ្ឡើងវិញនៅសហរដ្ឋអាមេរិក ក្រោយប៉ូលិសស្បែកសម្នាក់បាញ់ដល់៧គ្រាប់លើខ្នងបុរសស្បែកខ្មៅម្នាក់នៅក្រុងKENOSHAរដ្ឋវីស្កុនស៊ីនមក។
ជនរងគ្រោះថ្មីមានឈ្មោះថា DIJON KIZZEE អាយុ២៩ឆ្នាំ បានជិះកង់កាលពីរសៀលថ្ងៃទី១កញ្ញា ក្នុងសង្កាត់មួយនាភាគខាងត្បូងក្រុងឡូសអេនចឺឡេស ខណៈបណ្ដាប៉ូលិសប៉ុនប៉ង ឃាត់ខ្លួនគេ ពីបទបំពានច្បាប់ចរាចរណ៍តែមិនបញ្ជាក់ច្បាស់ឡើយ។
តាមអាជ្ញាធរថា បុរសនោះបានរត់ចោលកង់។ ប៉ូលិសបានដេញតាមចាប់ខ្លួនគេបាន។ គឺពេលនោះហើយដែលយុវជននោះ តាមប៉ូលិសថា បានវាយប៉ូលិសម្នាក់ចំមុខ។ គ្រានោះប៉ូលិសបានបាញ់លើគេជាច្រើនគ្រាប់ បណ្តាលឱ្យបាត់បង់ជីវិតនៅនឹងកន្លែងតែម្តង៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព