ភ្នំពេញ : យុវជនម្នាក់បានស្លាប់យ៉ាងអណោចអាធ័ម បន្ទាប់ពីឪពុកប្រើឲ្យឡើងចាប់មាន់ដែរដេកនៅលើធ្នឹមសំយ៉ាបផ្ទះកាន់ចំស័ង្កសីប៉ះកកិតនិងខ្សែរភ្លើងបណ្តាលឲ្យឆក់ធ្លាក់មកក្រោម បង្កឲ្យមាន បង្កភ្ញាក់ផ្អើលនៅវេលាម៉ោង១៩និង៣០នាទីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០នៅចំណុចផ្ទះគ្នានលេខ ផ្លូវលំ ក្នុងភូមិកណ្តាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ អួន វណ្ណដារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សថ្នាក់ទី៨A រៀននៅអនុវិទ្យាល័យ
ព្រែកព្នៅ ស្នាក់នៅកន្លែងកើតហេតុខាងលើ។
បើតាមសម្ដីរៀបរាប់របស់ឪពុកបានប្រាប់ឲ្យដឹងថាមុនកើតហេតុរូបគាត់ បានប្រើឲ្យកូនឲ្យឡើងចាប់មាន់ដែរដេកនៅផ្នឹមសំយ៉ាងផ្ទះដើម្បីទុកធ្វើម្ហូបសែន នៅថ្ងៃស្អែក ដោយរូបគាត់មិនដឹងថាស័ង្កសីមួយសន្លឹកដែលគាត់ដាក់នៅលើធ្នឹមផ្ទះប៉ះកកិតជាមួយខ្សែភ្លើងមិនដឹងនៅពេលណានោះទេ។លុះកូនគាត់យកជណ្តើដាក់ឡើងទៅចាប់មាន់ក៍កាន់ប៉ះចំស័ង្កសីដែលក៏ដែរប៉ះកកិតជាមួយខ្សែភ្លឺខ្សែរបណ្តាលឲ្យឆ្លងចរន្តឆក់ជាប់ទាល់តែអស់ឈាមស្លាប់បានធ្លាក់មកដី ទើបបង្កឲ្យមានការភ្ញាក់ផ្អើលនាំគ្នាជួយសង្គ្រោះជនរងគ្រោះផងដែរតែអកុសលកូនរបស់គាត់បានស្លាប់បាត់បង់ជីវិតទៅហើយ ។
ក្រោយមករូបគាត់បានរាយការណ៍ប្រាប់ទៅសមត្ថកិច្ចឲ្យចុះមកពិនិត្យនិងកោសល្យវិច័យទៅលើសាកសពពិតជាឆក់ខ្សែភ្លើងស្លាប់ពិតប្រាកដមែនរួចក៏ធ្វើកំណត់ហេតុ ប្រគល់សាកសពឲ្យទៅសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕ដោយ៖សួង សាម