Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មរណភាព​របស់​ឌុ​ច​មេ​គុក​ទួល​ស្លែង​ក្នុង​របប​ខ្មែរក្រហម​មិនសូវ​មានការ​ចាប់អារម្មណ៍

រាជធានី​ភ្នំពេញ​៖ សាកសព​របស់​អតីត​មេ​គុក​ទូល​ស្លែង ឬ​ក៏​មន្ទីរ​ស​២១ លោក​កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ ឌុ​ច បាន​បូជា​នៅ​វត្ត​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២​ខែកញ្ញា​នេះ គឺ​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​លោក​បាន​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ ដោយ​មាន​វត្តមាន​សាច់ញាតិ​លោក​ចូលរួម​តិច​តូច​បំផុត គឺ​ប្រមាណ​បួន​ប្រាំ​នាក់​ប៉ុណ្ណោះ​។

នៅ​ខាងក្រៅ​វិញ​មនុស្ស​ជា​ទូទៅ​ក៏​មិនសូវ​ជា​ចាប់អារម្មណ៍​លើ​រម​ណ​ភាព​របស់​លោក​ឡើយ ប៉ុន្តែ​សារព័ត៌មាន​តូច​-​ធំ ទាំង​ក្នុង​នៅ​ក្រៅប្រទេស បាន​ចុះ​ស​ផ្សាយ​ករណី​ការ​ស្លាប់​របស់ ឌុ​ច នេះ​។ លោក ឌុ​ច មាន​អ្នកខ្លះ​ចាត់​ទុក​ថា​ជា​បញ្ញវន្ត​ហើយ​ថា​លោក​ស្នេហា​ជាតិ​។ ពលរដ្ឋ​ខ្លះ​ថា​សោកស្តាយ ដែល​លោក មិន​បាន​ផ្តល់​ចម្លើយ​ពិត​ឲ្យ​បាន​ច្រើន​នៅ​ក្នុង​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​នោះ​។

អ្នក​បញ្ចេញមតិ​លើ​ព័ត៌មាន ដែល​បាន​ផ្សាយ​ពី​ការ​ស្លាប់​របស់​គាត់​ផ្សេង​ទៀត​ថា «​មិន​សោកស្តាយ​ចំពោះ​ការ​ស្លាប់​របស់​ឌុ​ច​ទេ ដោយសារ​គាត់​បាន​ធ្វើ​ទារុណកម្ម និង​សម្លាប់​ពលរដ្ឋ​ខ្មែរ ក្នុង​តួនាទី​លោក​ជា​ប្រធាន​មន្ទីរ​សន្តិសុខ ស​២១ ឬ​ទូល​ស្លែង​នោះ​» ។

អ្នកខ្លះ​ថា​ឌុ​ច​មាន​បាតដៃ​ប្រលាក់​ឈាម​។ ចំណែក​ពលរដ្ឋ​ខ្លះ​ទៀត​បាន​លើក​ឡើង​ថា ការ​ស្លាប់​របស់​ឌុ​ច នៅ​ពេល​នេះ ប្រសើរ​ជាង​ឳ​ពុក​ម្តាយ​របស់​គាត់​ទៀត​។ ពលរដ្ឋ​ថា «​ម្តាយ​ឪពុក​ខ្ញុំ​នឹង​បងប្អូន​ខ្ញុំ​ស្លាប់​ទាំង​វេទនា ១​រណ្ដៅ​រាប់រយ​នាក់ ឯ​តា​ឌុ​ច​ងាប់​នៅ​លើ​គ្រែ​» ។សាលាក្តី​ខ្មែរ​ក្រ​ហាម បាន​ប្រកាស​ថា នៅ​ថ្ងៃ​ទី​២​កញ្ញា​នេះ​ដែរ​ថា «​លោក​កាំ​ង ហ្កេ​ក​អ៊ា​វ​» ហៅ ឌុ​ច ជា​អ្នក​ទទួលខុសត្រូវ​នៅ​មន្ទីរ​សន្តិសុខ ស​-២១ អស់​រយៈពេល​ជាង​៣​ឆ្នាំ ដែល​បណ្តាល​ឲ្យ​មានការ​សម្លាប់​ជន​រង​គ្រោះ​ជាង​១២ ២៧២​នាក់​។

ឌុ​ច ត្រូវ​បាន​ចោទប្រកាន់ ពី បទ «​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ និង​ឧក្រិដ្ឋកម្ម​សង្គ្រាម​» ប្រព្រឹត្ត​នៅ​គុក​ទួល​ស្លែង​ដោយ អង្គ​ជំនំជម្រះ​តុលាការ​កំពូល​នៃ អង្គ​ជំនំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ហៅ​កាត់​ថា អ​.​វ​.​ត​.​ក សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធ​អស់​មួយ​ជីវិត នៅ​ថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០១២​។ លោក​បាន បញ្ជូន​ទៅ​កាន់​ពន្ធនាគារ​ខេត្តកណ្តាល ដើម្បី​អនុវត្ត​ទោស​ចាប់ពី​នៅ​ថ្ងៃ​០៦ ខែមិថុនា ឆ្នាំ​២០១៣​មក​។

កើត​នៅ​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​១៩៤២ នៅ​ភូមិ​ពៅ​វើ​យ ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ​លោក​ឌុ​ច បាន​ក្លាយទៅជា​គ្រូបង្រៀន​គណិត​វិទ្យា នៅ​ក្នុង​ឆ្នាំ​១៩៦៥ លោក និង​ក្រោម​មក​ទៀត លោក​បាន​ចូលរួម​ជាមួយ​បក្ស​កុម្មុយនីស្ត​ហើយ​លោក​បាន​ក្លាយជា​ប្រធាន​គុក​ទួល​ស្លែង​នៅ​ក្នុង​របប​ខ្មែរក្រហម​។ ឌុ​ច បន្ត​រស់នៅ​ជាមួយ​ខ្មែរក្រហម ក្រោយ​ឆ្នាំ​១៩៧៩ រហូត​ដល់​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៩០ ទើប​ត្រឡប់​មក​ធ្វើ​ជា​គ្រូបង្រៀន​វិញ​។ បន្ទាប់​ពី​មរណភាព​របស់​ប្រពន្ធ​គាត់​ដោយសារ​អំពើ​ប្លន់​នៅ​ឆ្នាំ​១៩៩៥ ឌុ​ច បាន​ប្តូរ​មក​កាន់សាសនា​គ្រិស្ត និង​បាន​ផ្លាស់​ទៅ​រស់នៅ​ស្រុក​សំឡូត ខេត្តបាត់ដំបង រហូត​ដល់​ពេល​ដែល​គាត់​ត្រូវ​បាន​ប្រទះ​ឃើញ​ដោយ​អ្នក​សារព័ត៌មាន​មួយ​រូប​ក្នុង​ឆ្នាំ​១៩៩៩​។ បន្ទាប់​មក ឌុ​ច ត្រូវ​បាន​ចាប់ខ្លួន​ដោយ​កងទ័ព​កម្ពុជា កាលពី​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០០៧​។ ជាប់​ឈ្មោះ​ជា​មេឃាតករ​មួយ​រូប ដែល​សម្លាប់​ខ្មែរ មរ​ណ​ភាព​របស់​គាត់​ទំនង​មិនសូវ​មានការ​ចាប់អារម្មណ៍​ឡើយ​។ មាន​ពលរដ្ឋ​ខ្លះ​បាន​លើក​ឡើង​ថា « ជីវិត​យើង​នេះ​គ្មាន​អ្វី​ដែល​ឋិតថេរ​រហូត​ទេ ទីបំផុត​នៃ​ជីវិត​គឺ​មាន​តែ​សេចក្តីស្លាប់​នេះឯង​ចូល​មក​ជំនួស​ឆក់​យកអាយុ​សង្ខារ​យើង​ទៅ​កាន់​ភព​ថ្មី​តាម​យថាកម្ម ដូច្នេះ​អ្នក​ដែល​ទៅ​ជាមួយ​យើង​បាន​មាន​តែ​បុណ្យ​កុសល​ប៉ុណ្ណោះ គួរ​សាធុជន​ប្រឹងប្រែង​សន្សំ​អំពើ​ល្អ​ពី​ឥឡូវនេះ​ទៅ​» ៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9654035