Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រធាន​សភា​រដ្ឋសភា​អំពាវនាវ​ពលរដ្ឋ​ប្រកាន់​ភ្ជាប់​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ នៅ​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ

រាជធានី​ភ្នំពេញ ៖ ខណៈ​ពេល​កាន់បិណ្ឌ​មក​ដល់ សម្តេច​ហេង សំ​រិ​ន ប្រធានរដ្ឋសភា បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​ប្រកាន់​ភ្ជាប់ ការ​ការពារ​ខ្លួន កុំ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ នៅ​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ ។

យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​សម្តេច ហេង សំ​រិ​ន នៅ​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០២០ សម្តេច​ប្រធាន​សភា​បាន​សរសេរ​ថា ចាប់ពី​ថ្ងៃ ១​រោច ខែភទ្របទ​ស្អែក​នេះ រហូត​ដល់​ថៃ្ង​ទី​១៥​រោច ក្នុង​រយៈពេល​១៥​ថៃ្ង ជា​ឱកាស​ពុទ្ធបរិស័ទ ប្រារព្ធ​ពិធី បុណ្យ​ភ្ជុំបិណ្ឌ ដែល​ជា​ពិធីបុណ្យ​ធំ​ប្រចាំឆ្នាំ តាម​បែប​ព្រះពុទ្ធ​សាសនា ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ ជូន​ដល់​បុព្វការី​ជន មាន​ឪពុក ម្តាយ ជីដូន​ជីតា បងប្អូន ញាតិសន្តាន​ទាំងឡាយ ដែល​បាន​ចែក​ឋាន​ទៅ​កាន់​បរមលោក​។

សម្តេច​បញ្ជាក់​ថា​៖«​ក្រោម​ម្លប់​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ បង​ប្អួ​ន​ជនរួមជាតិ រីករាយ ជ្រះថ្លា​ក្នុង​ការ​ធ្វើបុណ្យ​ទាន​នៅ​តាម​គ្រប់​វត្ត​អារាម​នៅ​ទូ​ទាំង​ប្រទេស ។ តែ​សូម​មានការ​ប្រុង​ប្រយ័ត្ន​ជាប់​ជា​និច្ច នូវ​វិធានការ​ការពារ​ជំងឺ​កូ​វី​ដ​១៩ តាម​ការ​ណែនាំ​របស់ ក្រសួងសុខាភិបាល ។

សូម​បងប្អូន កូនក្មួយ​ទាំងអស់ កុំ​ធ្វេសប្រហែស​ការពារ​ខ្លួន​ពី​ការ​ឆ្លង​ជំងឺ​កូ​វី ដ​១៩​នេះ ។ យើង​អាច​នឹង​ភ្លេច​កូ​វី​ដ​១៩ តែ​ជំងឺ​នេះ មិន​ដែល​ភ្លេច​យើង​នោះ​ទេ​។ ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​ហេង​សំ​រិ​ន​ក៏ សូម​បងប្អូន កូនក្មួយ​ទាំងអស់​ការពារ​ខ្លួន​ជាប់​ជា និច្ច កុំ​ឲ្យ​ជំងឺ​នេះ​ឆ្លង​មក​លើ​ខ្លួន​យើង គ្រួសារ​យើង និង​សហគមន៍​យើង​។ ម្យ៉ាងវិញទៀត សូម​មានការ​ប្រុង​ប្រយ័ត្ន ក្នុង​ការ​ធ្វើ​ដំណើរ​រ​តាម​ដងផ្លូវ ចូល​រូ​ម​គោរព​ច្បាប់​ចរាចរណ៍ មានការ​យោគយល់ អធ្យាស្រ័យ​ឲ្យ​គ្នា​ទៅ​វិញ ទៅ​នៅ​ក្នុង​ការ​ធ្វើ​ដំណើរ ៕ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9653984