គ្រូបង្វឹករបស់ក្រុមហងក្រហម Liverpool លោក Jurgen Klopp បានទប់ទឹកភ្នែកមិនបាន ដោយនិយាយទាំងអួលដើមករ ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ Sky Sports ក្រោយពីក្រុមរបស់លោកក្លាយជាជើងឯក Premier League ជាផ្លូវការ កាលពីយប់មិញនេះ។
ក្រុមដែលស្ថិតក្នុងតំបន់ Merseyside បានប្រកាសខ្លួនជាក្លឹបជើងឯកលីគកំពូលអង់គ្លេសជាលើកដំបូងក្នុងរយៈពេល៣០ឆ្នាំ បន្ទាប់ពី Chelsea យកឈ្នះ Manchester City ដោយលទ្ធផល ២-១ ក្នុងកីឡដ្ឋាន Stamford Bridge។
ផ្ដល់បទសម្ភាសជាមួយទូរទស្សន៍កីឡាដ៏ល្បីរបស់អង់គ្លេសគឺ Sky Sports បុរសសញ្ជាតិអាល្លឺម៉ង់បាននិយាយថា៖ «ខ្ញុំពិតជារំភើបខ្លាំងណាស់, ខ្ញុំពិតជា…ឲ្យខ្ញុំសុំទោស (Klopp ទប់ទឹកភ្នែកមិនបាន)»។
«នេះគឺជាការរង់ចាំរបស់ Kenny (វីរបុរស Liverpool)។ Stveie (Gerrard) អ្នកក៏ចឹងដែរ។ ខ្ញុំដឹងថា វាពិតជាមានតម្លៃប៉ុណ្ណាសម្រាប់អ្នកទាំងអស់គ្នា»៕
ប្រភព៖ Sky Sports