Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

គ្មានអ្នកដែលមិនដឹងចំណុចទាំងនេះ​ មុនពេលចាប់ផ្តើមអាជីវកម្មទេ

តើប្រាក់ទុនពិតជារឿងសំខាន់បំផុតសម្រាប់ការចាប់ផ្តើមធ្វើអាជីវកម្មដំបូងមែនដែរឬទេ?

មានរឿងរ៉ាវជាច្រើនដែលអ្នកចាប់ផ្តើមអាជីវកម្មដំបូងត្រូវធ្វើជាចាំបាច់ជាជាងការខិតខំស្វែងរកប្រាក់ទុន។ ហើយខាងក្រោមនេះជាចំណុចខ្លះៗ ដែលអ្នកទើបប្រឡូកចូលក្នុងអាជីវកម្មថ្មីថ្មោងត្រូវដឹងមុនពេលដែលចាប់ផ្តើម៖

១. ស្វែងយល់ពីតម្រូវការនៃទីផ្សារ

បើទោះបីជាមានគំនិតល្អៗយ៉ាងណាក៏ដោយ ប្រឈមមុខនឹងការធ្វើទីផ្សារ ម្ចាស់អាជីវកម្មគ្រប់រូបគួរស្វែងយល់ពីដៃគូប្រកួតប្រជែង ធ្វើការវិភាគទៅលើដំណើរការ ឬប្រតិបត្តិការណ៍នៃដៃគូប្រកួតប្រជែងរបស់អ្នក ដែលជាហេតុធ្វើឲ្យអាជីវកម្មរបស់អ្នកឈរចេញពីទីផ្សារដែលមានការប្រកួតប្រជែង ហើយធ្វើដំណើរឆ្ពោះទៅរកទីផ្សារថ្មីដែលមិនមានការប្រកួតប្រជែង។ លើសពីនេះទៅទៀត អ្នកត្រូវយកព័ត៌មានដែលអ្នកបានដឹងយកមកធ្វើការវិភាគវែកញែក ហើយដាក់ចេញនូវយុទ្ធសាស្ត្រលក់ឲ្យច្បាស់លាស់ និងមានឥទ្ធិពលដើម្បី ផ្តួលគូប្រជែងរបស់អ្នក។

២. ត្រូវមានការប្តេជ្ញា ឬការតាំងចិត្តដ៏មោះមុត

ត្រូវមានការកំណត់គោលដៅជាក់លាក់មួយជារៀងរាល់ថ្ងៃ មុនពេលចាប់ផ្តើមអាជីវកម្ម ហើយ​ត្រូវប្រាកដថាអ្វីគ្រប់យ៉ាងត្រូវបានបញ្ចប់ទៅតាមកាលកំណត់ទុក មុនពេលដែលថ្ងៃថ្មីចូលមកដល់។ នៅពេលអ្នកមានអារម្មណ៍ថា អ្នកកំពុងតែដើរចេញពីគោលដៅដែលអ្នកបានកំណត់ទុក ចូរអ្នកធ្វើការសំរាក ហើយប្រមូលអារម្មណ៍សារជាថ្មី ផ្តោតទៅលើគោលដៅនោះដោយខាំជាប់នូវទឹកចិត្តមោះមុតមិនបោះបង់។

៣. ពេលវេលា

អ្នកត្រូវមានការកំណត់ថេរវេលាដ៏ជាក់លាក់ សម្រាប់ធ្វើការបញ្ចប់នូវគោលដៅដែលអ្នកបានគ្រោងទុក។ នៅពេលដែលអ្នកចាប់ផ្តើមរៀបចំពេលវេលាក្នុងការបញ្ចប់គោលដៅរបស់អ្នក អ្នកគួរគិតទៅលើរឿងដែលសំខាន់ និងចាំបាច់សម្រាប់អ្នក នោះអ្នកនឹងអាចចំណាយពេលវេលា ២៤ ម៉ោងដោយមានប្រសិទ្ធភាព។ ជារៀងរាល់ព្រឹកអ្នកគួរតែកំណត់នូវពេលវេលាធ្វើរឿងដែលចាំបាច់ ដែលអ្នកត្រូវធ្វើក្នុងពេលមួយថ្ងៃនេះឲ្យហើយ ហើយបន្តឆន្ទ:ដ៏មោះមុតសម្រាប់សម្រេចគោលដៅនោះឲ្យបាន។

៤. ត្រូវប្រាកដនូវចក្ខុវិស័យរបស់អាជីវកម្មរបស់អ្នក

ចក្ខុវិស័យអាជីវកម្ម ក៏ផ្តល់ឱ្យអ្នកនូវទិសដៅមួយ​ថាតើអ្នកគួរ ឬមិនគួរវិនិយោគសម្រាប់ការរីកធំធាត់នៃអាជីវកម្មរបស់អ្នកដែរ៕

from: https://tnaot.com/km/m/detail/article/9653652