Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ទីក្រុង Yamato​ ជាទីក្រុងដំបូងគេ​ដែលហាមមិនឱ្យមនុស្សប្រើប្រាស់ទូរសព្ទពេលកំពុងដើរ

កាលពីថ្ងៃព្រហស្បតិ៍ទីក្រុង Yamato បានក្លាយជាទីក្រុងដំបូងគេបង្អស់របស់ប្រទេសជប៉ុនដែល​ព្យាយាមបញ្ឈប់មនុស្ស​ក្នុងការប្រើទូរសព្ទ​នៅពេលដើរនៅ​ទីសាធារណៈ។

បន្ទាប់ពីការអនុម័តសេចក្តីព្រាង​ច្បាប់មួយនៅក្នុងសន្និបាតក្នុងខេត្ត Kanagawa ច្បាប់នេះនឹងចាត់ចូលជាធរមាននៅថ្ងៃពុធសប្តាហ៍ក្រោយតទៅ​។ ទោះជាយ៉ាងណាក៏ដោយ​អាជ្ញាធរ​មិនទាន់សម្រេចអនុវត្តទោសទណ្ឌណាមួយសម្រាប់អ្នកដែលមិន​គោរពច្បាប់នោះទេ។ ការបង្កើតច្បាប់នេះឡើងគឺគ្រាន់តែឱ្យប្រជាជនយល់ដឹងថា ​ទូរសព្ទគួរតែត្រូវបានប្រើក្នុងពេលដែល​នៅស្ងៀមឬមិនបានធ្វើអ្វី។ 

រូបតំណាង

យោងតាមបទបញ្ញត្តិ ប្រសិនបើអ្នកថ្មើរជើងចង់ប្រើប្រាស់ទូរសព្ទ ពួកគេអាចឈប់នៅមួយកន្លែងដូចជាតាមសួនច្បារ​ ឬដងផ្លូវដើម្បីប្រើទូរសព្ទបាន ហាមតែនៅពេលកំពុងដើរប៉ុណ្ណោះ។ ​កាលពីដើមខែមករា ​ក្រុមអាជ្ញាធរក្រុងបាន​សិក្សានៅទីតាំងចំនួន២ ដោយសង្កេតឃើញថាក្នុងចំណោមអ្នកថ្មើរជើងប្រមាណ ៦០០០នាក់មាន ១២%​​ ​បានប្រើប្រាស់ទូរសព្ទ​អំឡុងពេលកំពុងដើរ។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Kyodo news

from: https://tnaot.com/km/m/detail/article/9422212