
លោក Zico, កញ្ញា Sunmi, លោក Shownu សមាជិកក្រុម MONSTA X និងលោក Jooheon ត្រូវបានចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធី Knowing Brothers ។
នៅថ្ងៃទី២៥ ខែមិថុនានេះ ប្រព័ន្ធផ្សព្វផ្សាយមួយបានរាយការណ៍ថា តារាចម្រៀងទាំងបួនរូបបានថតវីដេអូឱ្យស្ថានីយទូរទ្សន៍ JTBC ក្នុងកម្មវិធី Knowing Brothers ។ កាលពីមុន Sunmi ក៏ធ្លាប់បានបង្ហាញខ្លួននៅក្នុងកម្មវិធីនេះម្តងរួចមកហើយ នៅខែធ្នូ ឆ្នាំ២០១៧ រីឯ Shownu និង Zico ធ្លាប់បានបង្ហាញខ្លួននៅម្តងដែរក្នុងឆ្នាំ២០១៨ ចំពោះ Jooheon វិញ គឺជាភ្ញៀវលើកដំបូង ។
គួរបញ្ជាក់ដែរថា កម្មវិធី Knowing Brothers ត្រូវបានរំពឹងថា នឹងចាក់ផ្សាយនៅថ្ងៃទី១១ ខែកក្កដា ខាងមុខនេះ និងមានអ្នកគាំទ្ររបស់ពួកគេជាច្រើនកំពុងទទ្ទឹងរង់ចាំទស្សនាកម្មវិធីនេះផងដែរ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop