កីឡាករ Pablo Zabaleta, Jeremy Ngakia និង Carlos Sanchez នឹងចាកចេញពីក្លិប West Ham នៅពេលកិច្ចសន្យារបស់ពួកគេផុតកំណត់នៅថ្ងៃ៣០ ខែមិថុនា ខាងមុខនេះ ។
Zabaleta បានបង្ហាញខ្លួនចំនួន ៨០លើក ចាប់តាំងពីគាត់ចូលរួមក្នុងក្លិប Manchester City ក្នុងឆ្នាំ២០១៧។ រីឯ Ngakia គឺជានិស្សិតបញ្ចប់ការសិក្សាមកពីបណ្ឌិតសភា បានចុះកិច្ចសន្យារហូតទៅដល់ ៥ដង ក្នុងឆ្នាំ២០២០នេះ។ លោកបានបញ្ជាក់ថានឹងចាកចេញពីក្លិបនេះផងដែរ បន្ទាប់ពីចប់កិច្ចសន្យានៅថ្ងៃទី៣០ ខាងមុខនេះ។
ក្លិប West Ham បាននិយាយថា ស្របទៅនឹងរចនាសម្ព័ន្ធ និងគោលនយោបាយថ្មីរបស់ពួកយើង Ngakia ត្រូវបានផ្តល់លក្ខខណ្ឌល្អប្រសើរជាងមុនដើម្បីផ្តល់រង្វាន់ដល់រូបគាត់ក្នុងក្រុមបាល់ទាត់ជម្រើសដំបូងនៅឆ្នាំនេះ។ ទោះបីជាយ៉ាងណាក៏ដោយកីឡាករ និងអ្នកតំណាងរបស់គាត់បានបដិសេធមិនទទួលយកការផ្តល់ជូនណាមួយ ហើយក៏បានបដិសេធនូវការបន្តកិច្ចសន្យារយៈពេលខ្លីនេះផងដែរ ។
កីឡាករ Sanchez របស់ប្រទេសកូឡុំប៊ីវិញ លេងបាន ១៨ដងក្នុងអំឡុងពេល ២ឆ្នាំរបស់គាត់ជាមួយក្លិប Hammers ដែលបានចាញ់ក្លិប West Brom កាលពីខែមករា ។
គួរបញ្ជាក់ដែរថា អ្នកទាំងបីនឹងត្រូវចាកចេញពីក្លិបនៅពេលដែលក្លិប West Ham នឹងត្រូវប្រកួតក្របខ័ណ្ឌ Premier League ជាមួយក្លិបតោខៀវ Chelsea នៅថ្ងៃទី១ ខែកក្កដា ដោយធ្វើការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ Sky Sports Premier League ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ Skysports