Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មនុស្សស្រីដែលចូលចិត្ដលេងសើចកំប្លុកកំប្លែងច្រើន តែមិនចូលចិត្ដយកបេះដូងមនុស្សប្រុសមកលេងសើច!

សួស្ដី! ខ្ញុំឈ្មោះ សិទ្ធិនារី ជាមនុស្សស្រីដែលចូលចិត្ដលេងសើចកំប្លុកកំប្លែងច្រើន តែមិនចូលចិត្ដយកបេះដូងមនុស្សប្រុសមកលេងសើចជាមួយទេ!

អីយាស! ឃើញសើចសប្បាយដូចផ្កាត្រូវទឹកសន្សើមអញ្ចឹង តិចថាអត់ដែរខូចចិត្ដរឿងស្នេហា បេះដូងខ្លោចផ្សារ ប្រេះស្រាំអីអញ្ចឹងទៅ! ចម្លើយគឺថា ខ្ញុំធ្លាប់​​ ធ្លាប់ឈឺចាប់ដោយសារស្នេហាខ្លាំងបំផុតម្ដងដែរ ជាហេតុដែលធ្វើអោយខ្ញុំគិតថា ខ្ញុំមិនត្រូវធ្វើបាបចិត្ដអ្នកដទៃដូចដែលអ្នកដទៃធ្វើបាបចិត្ដខ្ញុំនោះទេ។

និយាយមិនហែកកេរ្ដហ៍អីទេ​ ខ្ញុំដឹងថាមនុស្សស្រីភាគច្រើនមិនខ្វះទេអ្នកចូលមកថ្នាក់ថ្នមជំនួសតំណែងសង្សារចាស់ស្អីហ្នឹង ហើយក៏មានមនុស្សស្រីភាគច្រើនដែលទទួលអ្នកថ្មីមកធ្វើជាអ្នកកំដរដើម្បីអោយខ្លួនបំភ្លេចអ្នកចាស់តែប៉ុណ្ណោះឯង បន្ទាប់មកអាងចុងបញ្ចប់និយាយប្រាប់គេថា «សុំទោសខ្ញុំអត់ទាន់ភ្លេចសង្សារចាស់ខ្ញុំទេ ខ្ញុំយកយើងដើម្បីតែបញ្ឈឺសង្សារចាស់ខ្ញុំតែប៉ុណ្ណោះ» (គិតៗទៅអានិតមនុស្សប្រុសដែរ គេយកលេងសើចផ្លូវចិត្ដរហូត HIK HIK )។

ខ្ញុំក៏មិននិយាយបន្ទោសគេអីដែរ ព្រោះប្រហែលគេមានវិធីសាស្រ្ដកាត់ចិត្ដពីស្នេហ៍ចាស់ខុសគ្នា។

តែបើនិយាយសម្រាប់ខ្ញុំវិញ ខ្ញុំប្រហែលជាមិនជ្រើសរើសវិធីនោះមកដើម្បីអោយខ្លួនឯងសប្បាយចិត្ដ ហើយធ្វើអោយអ្នកដទៃខូចចិត្ដនោះទេ។

ហេតុអ្វីត្រូវធ្វើបាបចិត្ដអ្នកដទៃ បើខ្លួនឯងយល់ច្បាស់ពីអារម្មណ៍ឈឺចាប់ថាវាឈឺកម្រិតណាហើយហ្នឹង? បើធ្លាប់ឈឺចាប់ គួរតែប្រាប់ខ្លួនឯងថា «អ្នកនឹងមិនធ្វើអោយមនុស្សថ្មីដែលអ្នកស្រលាញ់ស្គាល់អារម្មណ៍ឈឺចាប់ដូចដែលអ្នកធ្លាប់ជួបទេ អ្នកត្រូវមើលថែគេអោយល្អបំផុតទៅតាមសមត្ថភាពដែលអ្នកធ្វើបាន!»​ ហើយមួយទៀត ហេតុអ្វីត្រូវធ្វើបាបចិត្ដអ្នកដទៃដើម្បីសងសឹកអ្នកចាស់ បើអ្នកចាស់ដែលធ្វើបាបអ្នកគេទៅចោលអ្នកហើយហ្នឹង! ចង់ធ្វើបាបអ្នកដែលស្រលាញ់យើងដោយសារមនុស្សមិនស្រលាញ់យើង? បានប្រយោជន៍អីបើគ្នានោះអត់ដឹងអីផងហ្នឹង?

ខ្ញុំដឹងថា ការឈឺចាប់វាពិបាកពណ៌នាណាស់​​ នៅពេលដែលមនុស្សដែលយើងខំថែរក្សាចិត្ដស្រលាញ់ដើម្បីគេ ចាកចេញពីយើងនោះ! អ្នកអាចខឹង អ្នកអាចសងសឹក អ្នកអាចស្អប់គេបាន តែសូមមេត្តាកុំយកជីវិតមនុស្សម្នាក់ផ្សេងទៀតដែលថែរក្សាចិត្ដស្មោះជូនអ្នក មកធ្វើជាក្រឡាអុកក្នុងវិធីសងសឹករបស់អ្នកអី!​

បើមិនទាន់ច្បាស់លាស់ជាមួយនរណាម្នាក់ទេ រៀនរស់នៅម្នាក់ឯងសិនទៅ សូមកុំព្យាយាមបំផ្លាញទឹកចិត្ដ និងក្ដីស្រលាញ់របស់គេ។ ណែ! កម្មពៀរមានពិតណា!

ពីខ្ញុំ សិទ្ធិនារី !

from: https://tnaot.com/km/m/detail/article/9422105