Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

BamBam និង Lisa បានបង្ហាញក្នុងការផ្សាយពាណិជ្ជកម្មឱ្យប្រព័ន្ធទូរសព្ទ AIS របស់ប្រទេសថៃ

BamBam សមាជិកក្រុមតារាចម្រៀង GOT7 និង Lisa សមាជិកក្រុម BLACKPINK បានបង្ហាញក្នុងការផ្សាយពាណិជ្ជកម្មថ្មីមួយឱ្យប្រព័ន្ធទូរសព្ទ AIS របស់ប្រទេសថៃ ។

ថ្មីៗនេះប្រព័ន្ធទូរសព្ទ AIS បានបង្ហាញការផ្សាយពាណិជ្ជកម្មថ្មីបំផុតរបស់ពួកគេ ដែលមានចំណងជើងថា “អនាគតគឺជារបស់អ្នក” ដោយមានការចូលរួមសម្តែងរបស់ BamBam និង Lisa ។ កាលពីខែតុលា ឆ្នាំ២០១៩ តារាទាំងពីរនេះ ធ្លាប់បានចូលរួមព្រឹត្តិការណ៍មួយនៅប្រទេសថៃសម្រាប់ខួបរបស់ប្រព័ន្ធទូរសព្ទ AIS នេះ ហើយពួកគេក៏ត្រូវបានគេដឹងថា ជាមិត្តភក្តិនឹងគ្នាតាំងពីកុមារភាពផងដែរ ។

ក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មថ្មីមួយនេះ បានផ្តល់ជាមួយនឹងបទពិសោធន៍ថ្មីៗ នៃបច្ចេកវិទ្យាជឿនលឿន របស់ប្រទេសថៃ ក្នុងការបង្កើតប្រព័ន្ធទូរសព្ទ 5G នេះឡើង ៕

ប្រែសម្រួលដោយ៖ វិបុត្រ

ប្រភព៖ soompi

from: https://tnaot.com/km/m/detail/article/9422046