Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ភូមិស្អីក៏ចម្លែកម្ល៉េះ គ្រប់គ្នាស្រឡាញ់រាប់អាននិងគោរពពស់

ទូទាំងពិភពបានដឹងស្រាប់ទៅហើយថាប្រទេសឥណ្ឌាជាប្រទេសមួយដែឡមានអរិយធម៌ចំណាស់ ហើយថែមទាំងមានជំនឿលើសត្វពស់ទៀត ព្រោះប្រជាជនឥណ្ឌាជឿថាសត្វពស់គឺជាសត្វរបស់អាទិទេព។ ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នោះគឺថាមានភូមិមួយឈ្មោះថា Shetpal ទាំងមនុស្សទាំងពស់រស់នៅក្នុងភូមិនោះហាក់ដូចជាគ្មានរឿងអ្វីកើតឡើង។ លោកអ្នកសាកស្រម៉ៃទៅមើលថាប្រសិនជាអ្នកនិងសត្វពស់ជាអ្នកភូមិនឹងគ្នា តើអ្នកធ្វើចិត្តអត់ខ្លាចបានទេ?

ភូមិ Shetpal គឺជាជាមួយដែលនៅឆ្ងាយពីទីក្រុង Pune (Pune ជាទីក្រុងដែលមានផ្ទៃក្រលាធំជាងក្រុងផ្សេងៗរបស់ឥណ្ឌាប៉ុន្តែមែនជារាជធានីនោះទេ) ចម្ងាយ 200គីឡូម៉ែត្រ។ 

នៅក្នុងភូមិនោះមានរូបសំណាក់សត្វពស់ជាច្រើនជាពិសេសនៅតាមទីវត្តអារាម។ មិនតែប៉ុណ្ណោះពីមួយថ្ងៃទៅមួយសត្វពស់ចេញវារដោយគ្មានមនុស្សណាម្នាក់បានឃើញហើយកើតភាពភ័យខ្លាចនោះទេ ព្រោះថាសត្វពស់ទាំងនោះមិនខាំឬចឹកអ្នកភូមិឡើយ។

ហេតុការណ៍ចម្លែកទាំងនេះបានធ្វើឲ្យមនុស្សជាច្រើនមានចម្ងល់ប៉ុន្តែគ្មានចម្លើយណាមួយដែលបង្ហាញស្ថានភាពរបស់អ្នកភូមិនោះនិងពស់ឡើយ។ អ្វីដែលលើសពីនេះទៅទៀតគឺថាអ្នកភូមិថែមទាំងបានលេងជាមួយពស់ដោយឬកពាធម្មតាៗ សូម្បីតែកូនក្មេងតូចៗក៏អ៊ីចឹង។

អត្ថបទដោយ៖ រីតា

from: https://tnaot.com/km/m/detail/article/9421968