
កាលពីម្សិលមិញនេះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ទូរទស្សន៍ PNN បានរៀបចំកម្មវិធីសន្និសីទកាសែតរឿង “អ្នកទី៣” ដែលមានការអញ្ជើញចូលរួមផលិតករ អ្នកនិព្ធល្បីឈ្មោះ ព្រមទាំងកិត្តិយសតារាល្បីៗជាច្រើនដួង ដែលញ៉ាំងឲ្យកម្មវិធីទាំងមូលកាន់តែសប្បាយរីករាយ។
នៅក្នុងរឿង “អ្នកទី៣” បង្កប់អត្ថន័យអប់រំជាច្រើន ដែលកើតមានឡើងពិតជាក់ស្តែងនៅក្នុងសង្គមយើងបច្ចុប្បន្ននេះ។ ជាពិសេសរឿងរ៉ាវប្តីមានស្រី មាត់ស្រលាញ់ណាស់ភរិយា ប៉ុន្តែដោយសារចាញ់កលមាយាស្ត្រី ធ្វើឲ្យបុរសនោះងប់ងល់ជាមួយស្រីក្រៅផ្ទះ រហូតហ៊ានបោះបង់ប្រពន្ធឱបជាប់ដើមទ្រូង ទៅស្រវ៉ាសយកស្រីផ្សេង។
ជាមួយគ្នានោះដែរលោក លឹម ជាឡាយ តួឯកប្រុសនៅក្នុងរឿង “អ្នកទី៣” បានបង្ហាញអារម្មណ៍ពិតទាំងទឹកភ្នែករលីងរលោងថា៖ នៅក្នុងរឿងនេះតាមពិតទៅលោកមិនមែនជាព្រាននារីអីនោះទេ ដើមឡើយលោកនិងភរិយាស្រលាញ់ យល់ចិត្តគ្នាខ្លាំងណាស់ បន្ទាប់មកធ្លាក់ក្នុងអន្លង់ស្នេហ៍ស្រីក្មេងមកពីស្រុកស្រែទើបធ្វើឲ្យលោកជ្រុលជ្រួស ព្រោះតែមានទំនួលខុសត្រូវជឿលង់ពាក្យសម្តីនាង ទើបធ្វើឲ្យខ្ញុំសុខចិត្តចោលប្រពន្ធទៅរើសយកស្រីកំណាន់។ ទីបំផុតនោះខ្ញុំបានត្រឹមតែខកចិត្តព្រោះបានដឹងការពិតថានាងស្រលាញ់ខ្ញុំក៏ព្រោះតែលុយ និងចង់យកឈ្នះប្រពន្ធដើមតែប៉ុណ្ណោះតាមពិតនាងមិនបានស្រលាញ់ខ្ញុំស្មោះនោះទេ ចុងក្រោយខ្ញុំសល់តែវិប្បដិសារីដែលបាត់បង់ប្រពន្ធដែលខ្ញុំស្រលាញ់ខ្លាំងស្មើរជីវិត។
រឿងខ្មែរភាគថ្មី “អ្នកទី៣” នេះត្រៀមចាក់ផ្សាយនាពេលខាងមុខឆាប់ៗនេះហើយ នៅថ្ងៃទៅ០៣ ខែកក្កដា ឆ្នាំ២០២០ លើកញ្ចក់ទូរទស្សន៍PNN៕ ដោយ៖ លក្ខិណា