រាសីក្នុងថ្ងៃនេះអ្នកកើតឆ្នាំជូត រោង ម្សាញ់ វក ចំពោះរឿងស្នេហា នឹងមានការរីកលូតលាស់ទៅមុខ បើមិនទាន់មានគូគាប់ពេលនេះជាឱកាសល្អក្នុងការស្វែងរក
តាមក្បួនហោរាសាស្ត្រ ថ្ងៃពុធ ១៥កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ ឆ្នាំវក ឆុងជាមួយខាល។
សូមមើលរាសីរបស់លោកអ្នកក្នុងថ្ងៃនេះ ៖
ឆ្នាំជូត
រាសីខ្ពស់ត្រដែត។
ការងារ ៖ ក្នុងថ្ងៃនេះដោយសារយីអ៊ុនឡើងខ្ពស់ ម្ល៉ោះហើយលោកអ្នកត្រូវទំនាក់ទំនងនិងចងមិត្តភាពជាមួយក្រុមមនុស្សឱ្យបានច្រើនដើម្បីផ្តល់ផលប្រយោជន៍នូវអ្វីមួយនៅគ្រាខាងមុខវិញ។អ្នកប្រកបការងាររាជការឬក្រុមហ៊ុនឯកជនមានភាពស្រស់ស្រាយ ហើយលោកអ្នកអាចទទួលផលប្រយោជន៍ច្រើនផងបើមានបំពេញកិច្ចការងារអ្វីទទួលជោគជ័យនោះ។
មុខរបរ ៖ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរបើនៅជាប់ទ្រឹងមួយកន្លែងជាយូរថ្ងៃមកហើយដោយគ្មានការរីកចម្រើនទៅមុខ ឥឡូវនេះបានផ្លាស់ប្តូរមកគាប់ប្រសើរឡើងវិញហើយមានការដាច់មួយគ្រាន់ចិញ្ចឹមគ្រួសារផង។
ស្នេហា ៖ កំលោះក្រមុំមានការជឿនលឿនទៅមុខនិងផ្អែមល្ហែមគួរជាទីកក់ក្តៅ៕
ឆ្នាំឆ្លូវ
រាសីល្អជាមធ្យម។
ការងារ ៖ ក្នុងថ្ងៃនេះដួងរាសីរបស់លោកអ្នកស្ថិតនៅលើផ្លូវរដិបរដុបបន្តិចតែយ៉ាងណាបើមានការប្រយ័ត្នប្រយែងនិងបំពេញការងារម៉ត់ចត់នោះតែងចៀសផុតផលលំបាកទាំងពួងផងដែរ។
មុខរបរ ៖ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញលោកអ្នកចូរប្រយ័ត្នក្រុមមនុស្សស្និទ្ធស្នាលកើតជារឿងអាក់អន់ចិត្តហើយខ្លះអាចឈានដល់ការគុំគួនសងសឹកណាមួយមកវិញ។ការធ្វើដំណើរផ្លូវឆ្ងាយឱ្យប្រយ័ត្នជួបគ្រោះចាញ់បោកគេបន្តិចពីព្រោះងាយជួបប្រទះណាស់។
ស្នេហា ៖ កំលោះក្រមុំកុំចង់សាកល្បងឬឈ្លក់នឹងល្បែងកាមគុណប្រយ័ត្នកើតជាបញ្ហាណាមួយហើយមានតែអាប់ឱនកេរ្តិ៍ឈ្មោះហើយឈានដល់ខូចអនាគតភ្លឺស្វាងអសារឥតការ។
ឆ្នាំខាល
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ម្ល៉ោះហើយធ្វើឱ្យដំណើរជីវិតរបស់លោកអ្នកកើតការរាំងស្ទះ និង មានរឿងរាវចូលមកអុកឡុកយាយីច្រើន ហេតុនេះគប្បីប្រយ័ត្នប្រយែងបន្តិចទើបប្រសើរ។ចំពោះការប្រកបការងារមានការរាំងស្ទះដោយបញ្ជូនមិនទាន់ ឯចៅហ្វាយនាយក៏បង្កបញ្ហាច្រើនធ្វើឱ្យមិនសូវសុខស្រួលខ្លួនប៉ុន្មានឡើយ។
មុខរបរ ៖ អ្នកប្រកបរបររកស៊ីជួញដូរជួបភាពស្ងប់ស្ងាត់អថិជនបន្តិចតែយ៉ាងណាការប្រកបរបរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។ចំណែកការធ្វើវដំណើរចាកចេញពីផ្ទះវិញលោកអ្នកមិនត្រូវជួយយកអាសារគេពេកទេព្រោះច្រើនយកគុណប្តូរទោសវិញប៉ុណ្ណោះ។
ស្នេហា ៖ កំលោះក្រមុំពុំមានការជឿនលឿនទៅមុខទេមានតែការថយក្រោយច្រើនជាង៕
ឆ្នាំថោះ
រាសីល្អជាមធ្យម។
ការងារ ៖ ដួងរាសីថ្ងៃនេះស្រុតចុះបន្តិច ដូចនេះទាំងស្ត្រីបុរសការរស់នៅលោកអ្នកចូរប្រយ័ត្នបញ្ហាសុខភាពដែលអាចទ្រុឌទ្រោមបណ្តាមកពីបញ្ហាណាមួយដូចជាការបំពេញការងារហួសកំណត់កត្តាចំណីចំណុកឬកើតចេញដោយមូលហេតុណាមួយជាដើម។ក្រៅពីនេះទោះប្រកបកិច្ចការងារអ្វីក៏ដោយលោកអ្នកត្រូវមើលមុខមើលក្រោយ ហើយត្រូវសម្លឹងឱ្យឆ្ងាយកុំឃើញផលប្រយោជន៍រយះពេលខ្លីឱ្យសោះបើពុំនោះទេនឹងខកបំណងអ្វីមួយពុំខាន។
មុខរបរ ៖ អ្នកប្រកបរបរកស៊ីជួញដូរមានការជឿនលឿនទៅមុខតិចតួចដូចនេះមិនផ្តល់ផលល្អក្នុងការទិញទំនិញអ្វីមួយទុកនោះដែរ។
ស្នេហា ៖ កំលោះក្រមុំមានការប្រឆាំងគ្នានិងដំណើររកាំរកូសច្រើន៕
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។
ការងារ ៖ ក្នុងថ្ងៃនេះដួងរាសីឡើងខ្ពស់ ដូចនេះលោកអ្នកអាចសម្រុកបានហើយពីព្រោះលទ្ធផលល្អតែងហុចមកវិញជានិច្ច។
មុខរបរ ៖ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរប្រាក់រត់ចូលឬរត់ចេញអាស្រ័យទៅលើមាត់ហើយបើមិនចេះប្រើឱ្យចំទិសដៅទេប្រាក់កាសនឹងរត់ចូលថង់លុយអ្នកដទៃអស់ពុំខានទ្បើយ។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
ស្នេហា ៖ កំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពលូតលាស់និងកំពុងផ្អែមល្ហែមប្រពៃ៕
ឆ្នាំម្សាញ់
រាសីខ្ពស់ត្រដែត។
ការងារ ៖ ក្នុងថ្ងៃនេះដួងរាសីល្អប្រសើរដូចនេះបើលោកអ្នកចង់សម្រុកការងារឬចាត់ចែងការងារអ្វីមួយតែងហុចផលល្អៗមកវិញគ្រាន់គាប់ប្រសើរផង។
មុខរបរ ៖ អ្នកប្រកបរបររកស៊ីជួញដូរទាំងតូចទាំងធំបើចង់ចរចាទិញឬដោះដូរទំនិញអ្វីមួយដោយមិនត្រឹមឆាប់ត្រូវរ៉ូវគ្នាទេតែអាចសម្រេចជោគជ័យថែមទៀត។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
ស្នេហា ៖ កំលោះក្រមុំមានការរីកលូតលាស់ទៅមុខនិងបើមិនទាន់មានគូគាប់ពេលនេះជាឱកាសល្អក្នុងការស្វែងរកបំផុត៕
ឆ្នាំមមី
រាសីល្អជាមធ្យម។
ការងារ ៖ ទាំងស្ត្រីបុរសត្រូវចងចាំថាទោះធ្វើអ្វីក៏ដោយថ្ងៃនេះតោងតែឧស្សាហ៍ខ្មីឃា្មតបន្តិចទើបផ្លែផ្កាល្អៗអាចហុចទាន់ពេលវេលាឬមិនត្រូវគេថាស្តីបន្ទោសដោយប្រការណាមួយ។ក្រៅពីនេះការប្រកបការងារលោកអ្នកអាចមានក្រុមមនុស្សបង្ករឿងនិងមើលបំណាំងច្រើនធ្វើឱ្យមិនសុខស្រួលចិត្តប៉ុន្មានទេ។
មុខរបរ ៖ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរត្រូវចេះសម្លឹងមុខរបរថ្មីៗក្រែងជួបដូចបំណងហើយធូរដល់ថ្ងៃក្រោយ។ការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
ស្នេហា ៖ កំលោះក្រមុំមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំមមែ
រាសីល្អជាមធ្យម។
ការងារ ៖ ក្នុងថ្ងៃនេះយីអ៊ុនរបស់លោកអ្នកមិនគាប់ប្រសើរប៉ុន្មានទេ ម្ល៉ោះហើយទោះធ្វើអ្វីមានតែប្រទាំងប្រទើសនិងរកាំចិត្តច្រើន។
មុខរបរ ៖ អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលមិនត្រូវឱ្យអតិថិជនជំពាក់ប្រាក់ច្រើនទ្បើយប្រយ័ត្នជួបរឿងដូចពាក្យចាស់ថាពេលឱ្យជំពាក់ធូរដូចទឹកហូរឯការសងមកវិញតឹងដូចអូសឬស្សីបញ្ច្រាសចុងហើយស្រួលមិនស្រួលកើតមានជម្លោះវិវាទគ្នាថែមទៀត។
ស្នេហា ៖ ស្នេហាប្រុសស្រីចូរប្រយ័ត្នអ្នកទី៣ចូលមកឡូកឡំនាំកើតការបែកបាក់៕
ឆ្នាំវក
រាសីខ្ពស់ត្រដែត។
ការងារ ៖ ក្នុងថ្ងៃនេះដួងរាសីល្អប្រសើរដូចនេះលោកអ្នកអាចមានដំណឹងល្អឬរឿងរាវល្អចូលមកឱ្យសប្បាយចិត្តផង។
មុខរបរ ៖ អ្នកប្រកបរបររកស៊ីជួញដូរបើចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃឃើញថាមិនគាប់ប្រសើរប៉ុន្មានទេ ប៉ុន្តែបើចង់បោះទុនតូចធំសម្រាប់ខ្លួនឯងវិញឃើញថាគាប់ប្រសើរជាង។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ។
ស្នេហា ៖ កំលោះក្រមុំមានការលូតលាស់ទៅមុខនិងផ្អែមល្ហែមល្អ៕
ឆ្នាំរកា
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកពុំគាប់ប្រសើរទេដូចនេះទោះធ្វើអ្វីក៏ដោយត្រូវមានការប្រយ័ត្នប្រយែងទៅលើកិច្ចការងារព្រោះងាយជួបរឿងរាវអាក្រក់ជាងល្អ។លោកអ្នកត្រូវចេះជ្រើសរើសថ្ងៃល្អសម្រាប់ការធ្វើអ្វីមួយព្រោះថាផលល្អៗនោះក៏មានហុចឱ្យគួរជាទីពេញចិត្តផង។
មុខរបរ ៖ សម្រាប់អ្នកប្រកបរបរកស៊ីជួញដូរវិញបើមានបញ្ហាអ្វីចូរចេះឆាប់បញ្ចប់ពិសេសបញ្ហាជម្លោះវិវាទបើពុំនោះប្រយ័ត្នរឿងតូចប្រែរីកក្លាយជាធំ។ការធ្វើដំណើរគ្រប់ទិសទីបើមានការស្នាក់អាស្រ័យតាមផ្លូវគប្បីមានការប្រយ័ត្នប្រយែងរឿងសន្តិសុខផ្ទាល់ខ្លួនបន្តិច។
ស្នេហា ៖ ប្រុសស្រីជួបរឿងរកាំចិត្តព្រោះតែម្នាក់ៗមានចិត្តរឹងមានះនិងចង់ចាញ់ឈ្នះគ្នា៕
ឆ្នាំច
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះបើមានការបំពេញកិច្ចការងារលោកអ្នកចូរប្រយ័ត្នក្រុមមនុស្សបាបមិត្តបង្កការថ្នាំងថ្នាក់និងទម្លាក់កំហុសទុកឱ្យដោយប្រការណាមួយ។
មុខរបរ ៖ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរចូរប្រយ័ត្នជួបគ្រោះចាញ់បោកគេនិងគ្រោះបាត់របស់ដោយប្រការណាមួយ។ការធ្វើដំណើរឆ្ងាយជិតជួបភាពប្រទាំងប្រទើសនិងបញ្ហាយាយីច្រើនផង។
ស្នេហា ៖ ប្រុសស្រីកើតមានការថ្នាំងថ្នាក់និងចាប់កំហុសគ្នាច្រើន ដូចនេះត្រូវចេះបំបាត់អារម្មណ៍ឆេវឆាវចេញពីខ្លួនខ្លះទើបប្រសើរហោង៕
ឆ្នាំកុរ
រាសីស្រុតចុះ។
ការងារ ៖ ក្នុងថ្ងៃនេះទោះប្រកបការងារអ្វីក៏ដោយលោកអ្នកត្រូវធ្វើដោយប្រយ័ត្នប្រយែងដើម្បីរក្សានូវភាពជោគជ័យហើយពុំត្រូវធ្វើអ្វីដោយខ្ជីខ្ជាឡើយនិងត្រូវតែចងចាំថាស៊ូបានតិចគ្រាន់បើជាងធ្វើច្រើនហើយជះឥទ្ធិពលអាក្រក់នៅពេលក្រោយវិញ។ចំពោះបុរសថ្ងៃនេះងាយកើតមានចម្រូងចម្រាសកើតមានឡើងណាស់ចូរប្រយ័ត្នការកើតជម្លោះវិវាទណាមួយឡើង។
មុខរបរ ៖ អ្នកប្រកបរបររកស៊ីជួញដូរវិញមានភាពប្រទាំងប្រទើសទាំងក្នុងក្រុមគ្រួសារនិងអ្នកមានមុខរបរដូចគ្នា។
ស្នេហា ៖ ប្រុសស្រីបើចង់យកនរណាម្នាក់ជាគូគាប់ត្រូវចេះពិនិត្យពិច័យឱ្យបានច្បាស់លាស់ទើបមិនត្រូវមករែកកម្មនៅគ្រាខាងមុខ ៕ ប្រភព៖ Cen