ស្វាយរៀង៖ស្ត្រីម្នាក់និងក្មេងប្រុសនាំគ្នាជញ្ជាត់ត្រីរួចហែលឆ្លងទឹកតាមប្រឡាយមិនផុតលង់ទឹកបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងក្រុមគ្រួសារប្រញាប់ប្រញាល់នាំគ្នាជួយសង្គ្រោះជីវិតតែអកុសលស្លាប់ម្នាក់បាត់ទៅហើយហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១ខែកញ្ញាឆ្នាំ២០២០ វេលាម៉ោង១០និង១៥នាទីព្រឹកស្ថិតនៅភូមិត្រពាំងបុណ្យ ឃុំព្រៃគគីរ ស្រុកចន្រ្ទាខេត្តស្វាយរៀង
បើតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ស្ត្រីដែលស្លាប់មានឈ្មោះកែត សារ៉ាន់ អាយុ ២៧ឆ្នាំ មានទីលំនៅភូមិត្រពាំងបុណ្យ ឃុំព្រៃគគីរ ស្រុកចន្រ្ទា ខេត្តស្វាយរៀង និងក្មេងប្រុសដែលហែលឆ្លងផុតមានឈ្មោះ ហឿន ពេទ្យ អាយុ ១២ ឆ្នាំ រស់ក្នុងភូមិឃុំជាមួយគ្នា
បើតាមក្មេងប្រុសឈ្មោះហឿន ពេទ្យ បានប្រាប់សមត្ថកិច្ចថា មុនកើតហេតុគេនិងស្ត្រីរងគ្រោះបាននាំគ្នាទៅជញ្ជាត់ត្រីនិងបានឆ្លងតាមទឹកប្រឡាយខណៈនោះមិនដឹងយ៉ាងម៉េចស្រាប់តែស្ត្រីខាងលើហែលបានពាក់កណ្ដាលប្រឡាយក៏ឈ្លក់ទឹកទើបរូបគេឡើងគោកនិងបានរត់ទៅហៅអ្នកភូមិក្បែរនោះមកជួយតែជាអកុសលយឺតពេលទៅហើយ សពស្ត្រីខាងលើត្រូវបានសមត្ថកិច្ចនគរបាលធ្វើកំណត់ហេតុរួចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ផេង ភាព