Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ចាប់​​ឡាន​ពណ៌ត្រេអ៊ីដឹកឈើ​ពេញ​១​ឡាន លុះ​ដល់​ម៉ោង​ប្រគល់​សល់​១០​ដុំ

ខេត្ត​សៀម​រា​ប ៖ កម្លាំង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប បាន​ចុះ​រឹត​បណ្តឹង​ច្បាប់​ចរាចរណ៍ ឆែកឆេរ​​ប័ណ្ណ​បើកបរ​ និង​​សុ​​វត្ថិ​ភាព តាម​ដងផ្លូវ​ជាតិ​លេខ​៦ ខណៈ​ពេល​នោះ​បាន​ធ្វើការ​ឃាត់​រថយន្ត​​ពណ៌ត្រេអ៊ីមួយគ្រឿង ​គ្មាន​ស្លាក​លេខ ស្រាប់តែ​ធ្លាយឃើញ​សុទ្ធតែ​ឈើ១​ឡាន​ពេញ រួច​នាំ​យក​មក​រក្សា​ទុក​នៅ​គោលដៅ​សួនច្បារ​ពីរ​ខាងលិច​ដងស្ទឹង​សៀមរាប មុខ​ព្រះ​អង្គ​ចេក ព្រះ​អង្គ​ចម ដើម្បី​ទុក​យក​ទៅ​​ប្រគល់​ឱ្យ​មន្ត្រី​ជំនាញ ប៉ុន្តែ​ដល់​ម៉ោង​ប្រគល់ ស្រាប់តែ​​ឃើញ​ឈើ​១០​ដុំ​ប៉ុណ្ណោះ សង្ស័យ​មាន​អ្នក​លួច​។

ហេតុការណ៍​ឃាត់​រថយន្ត​បទល្មើស​ព្រៃឈើ​​ខាងលើ​នោះ​បាន​ធ្វើ​ឡើង​កាលពី​​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៣០ ខែ សីហា ឆ្នាំ​២០២០ ស្ថិត​នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​៦ ក្នុងភូមិ​ទឹក​វិល សង្កាត់​ទឹក​វិល ក្រុង​សៀមរាប​ ខេត្តសៀមរាប ។

បើ​តាម​ប្រភព​ពី​មន្ត្រី​នគរបាល​ចរាច​រា​ណ៍​ផ្លូវគោក​នៃ​ស្នងការ​នគរបាល​ខេត្ត​បាន​លួច​ខ្សឹប​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព​​កាលពី​រសៀល​ថ្ងៃ​ទី​១ ខែកញ្ញា​ឆ្នាំ ២០២០​នេះ​ថា រថយន្ត​​មួយគ្រឿង​ខាងលើម៉ាក​អុីស៊ុយហ្ស៊ុយ (ISUZU)​ ពណ៌​ត្រេអ៊ី គ្មាន​ស្លាក​លេខ ដឹក​ឈើ​ពេញ ក្នុង​រថយន្ត​បំ​រ៉ុ​ង​លោតឆ័ត្រ ចេញពី​ខេត្តសៀមរាប ទៅ​ចែកចាយ​នៅ​ខេត្តបន្ទាយមានជ័យ ប៉ុន្តែ​គេច​មិន​ផុត​ពី​សមត្ថកិច្ច ខណៈ​ពេល​នោះ​អ្នកបើកបរ​បាន​បើកទ្វារ​​រថយន្ត​ចុះ​រត់​​គេចខ្លួន​បាត់ បន្សល់​ទុកតែ​​រថយន្ត​នៅ​កន្លែង​កើតហេតុ​។​

តាម​ប្រភព​​ខាងលើ​បាន​បញ្ជាក់​ថា ដោយ​ឃើញ​សភាពការណ៍​អ្នកបើកបរ​រត់​បាត់ ​បន្សល់ទុក​​តែ​​រថយន្ត​ ពេល​នោះ​កម្លាំង​ក៏​បាន​ចូល​ទៅ​ត្រួតពិនិត្យ​បើក​តង់​កៅស៊ូ​ដែល​គ្រប​ពីលើ​រថយន្ត​ ឃើញ​សុទ្ធតែ​ឈើ ក៏​សុំ​គោលការណ៍​ថ្នាក់លើ​អូស​យក​រថយន្ត​នោះ​មក​រក្សា​ទុក​នៅ​គោលដៅ​ចរាចរណ៍ មុខ​សួ​ច្បារ​ពី​ខាងកើត​ដងស្ទឹង​សៀមរាប ដើម្បី​ធ្វើការ​ប្រគល់​ជូន មន្ត្រី​រដ្ឋបាល​ព្រៃឈើ​យក​ទៅ​ចាត់ការ​បន្ត ​។

តាម​​ប្រភព​បាន​បញ្ជាក់​ទៀត​ថា ការ​ប្រគល់​ឈើ​ឱ្យទៅ​មន្ត្រី​ជំនាញ​រដ្ឋបាលព្រៃឈើ​ចំនួន​១០​ដុំ និង​រថយន្ត​មួយ​គ្រឿង​នោះ នៅ​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​១ ​ខែកញ្ញា ​ឆ្នាំ​២០២០ ស្ថិត​នៅ​បរិវេណ​មុខ​សួន​ច្បារ គោលដៅ​នគរបាល​ចរាចរណ៍ ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរ​បាល​​ខេត្ត​សៀមរាប ដើម្បី​យក​ទៅ​រក្សា​ទុក​នៅ​រដ្ឋបាល​ព្រៃឈើ ព្រះ​ដាក់ ស្រុក​បន្ទាយ ស្រី ខេត្តសៀមរាប​ ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​ស្តី​ពី​ច្បាប់​ព្រៃឈើ​។

សូម​បញ្ជាក់​ថា ក្នុង​រថយន្ត​​ពណ៌ត្រេអ៊ី​​មួយគ្រឿង​ខាងលើ​ដឹកឈើ​ពេញ​មួយ​​រថយន្ត​ ដែល​កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក​ចាប់​យក​មក​ទុក​នៅ​កន្លែង​ប៉ូលិស​ចរាចរណ៍​រយៈពេល ៣ថ្ងៃ បាត់​អស់​ពាក់កណ្តាល នៅ​សល់​ឈើ​ចំនួន​១០​ដុំ ទុក​ប្រគល់​ឱ្យ​មន្ត្រី​ជំនាញ​យក​ទៅ​រក្សា​ទុក និង​ចាត់ការ​បន្ត​តាម​ផ្លូវ​ស្តី​ពី​ច្បាប់​ព្រៃឈើ​៕

ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9652923