
ថ្មីៗនេះ តារាសម្តែង Song Joong Ki និង Yang Kyung Won បានចែករំលែករូបភាពនៃការសម្រាកលំហែលកាយនៅខាងក្រៅរបស់ពួកគេជាមួយគ្នា ។
នៅថ្ងៃទី២៤ ខែមិថុនា ទីភ្នាក់ងាររបស់ពួកគេឈ្មោះ D&C បានបង្ហាញរូបថត និងឈុតវីដេអូខ្លីមួយនៃថ្ងៃឈប់សម្រាករបស់តារាសម្តែងទាំងពីរ តាមរយៈគណនី Instagram ផ្លូវការរបស់ពួកគេ។ ភ្នាក់ងាររបស់ពួកគេបានសរសេរថា “ពួកគេជិះកង់ហើយថតរូបជាមួយគ្នា។ ពិតជាគួរឱ្យស្រឡាញ់ និងមានភាពសប្បាយរីករាយណាស់”។ នៅក្នុងការបង្ហោះរូបភាពនេះ អ្នកគាំទ្រអាចឃើញលោក Song Joong Ki ជិះកង់ពណ៌ខ្មៅ និងលោក Yang Kyung Won ជិះកង់ពណ៌ប្រផេះ ជាមួយគ្នា។ ពួកគេថែមទាំងមានញញឹមដាក់កាមេរ៉ាយ៉ាងសប្បាយរីករាយផងដែរ ។
មិនត្រឹមតែប៉ុណ្ណោះ តារាសម្តែងទាំងពីរនាក់នេះ ត្រូវសម្តែងក្នុងរឿង Arthdal Chronicles ជាមួយគ្នាផងដែរ ប៉ុន្តែរឿងនេះត្រូវបានពន្យាពេលថតដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ soompi