ប្រព័ន្ធប្រតិបត្តិការ iOS 14 បានដាក់ដំណើរការជាផ្លូវការនៅព្រឹត្តិការណ៍ WWDC 2020 ធ្វើឲ្យគេសង្កេតឃើញមានលក្ខណៈពិសេសៗជាច្រើនដែលអភិវឌ្ឍនិងខុសប្លែកពីប្រព័ន្ធតិបត្តិការលើកមុនៗ។
ចំណោមមុខងារពិសេសៗទាំងអស់ គ្រប់គ្នាសង្កេតឃើញមុខងារមួយឈ្មោះថា Car Key ជាមុខងារអាចប្រែក្លាយ iPhone ទៅជាកូនសោរថយន្តឌីជីថលបាន ដែលអាចឲ្យម្ចាស់ឡានអាចដោះសោរ និងចាប់ផ្ដើមបញ្ចេះឡានបើកដោយមិនចាំបាច់ប្រើកូនសោរឡាន
ដោយប្រើស្មាតហ្វូន iPhone ឬ Apple Watch នៅរយៈចំងាយមិនឆ្ងាយប៉ុន្មានពី Key Car ហើយក្រុមហ៊ុនគម្រោងនឹងអភិវឌ្ឍបច្ចេកវិទ្យានេះនៅជំនាន់ក្រោយបែប Ultra Wideband ដែលនឹងអាចដោះសោរបានក្នុងចម្ងាយកាន់តែឆ្ងាយជាលើកនេះ។
ប្រភពៈ techmoblog ប្រែសម្រួល៖ រីតា