ឥណ្ឌូនេស៊ី ៖ ការគំរាមកំហែងទ្វេដងសម្រាប់អ្នកដែលពឹងផ្អែកលើដងទន្លេប្រវែង ១៣៨គីឡូម៉ែត្រ ដើម្បីងូតទឹក និងបោកសម្លៀកបំពាក់នៅប្រទេសឥណ្ឌូនេស៊ី បានកើតឡើងនៅពេលដែលប្រទេសនេះបានព្យាយាមទប់ស្កាត់ជំងឺកូវីដ១៩ ដែលឥឡូវនេះមានចំនួនអ្នកបាត់បង់ជីវិតខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍ ហើយកាលពីសប្តាហ៍មុនរកឃើញករណីថ្មីស្ទើរតែ ៣,០០០នាក់ក្នុងមួយថ្ងៃៗ។
នៅពេលវីរុសបានរីករាលដាល កាកសំណល់វេជ្ជសាស្ត្រក៏បាននៅចាក់ពេញក្នុងទីលានចោលសម្រាម Cipeucang នៅ Tangerang ដែលជាផ្នែកមួយនៃទីប្រជុំជនដ៏ធំនៃរដ្ឋធានីចាការតា។ នៅខែឧសភា ជញ្ជាំងរបស់កន្លែងចាក់សំរាមបានដួលរលំ ហើយក៏ហូរសម្រាមរាប់តោនទៅកាន់ទឹកទន្លេ Cisadane។
ដូចបណ្តាប្រទេសនានាលើពិភពលោកឥណ្ឌូនេស៊ី បានឃើញរោគរាតត្បាតនាំមកនូវការកើនឡើងយ៉ាងខ្លាំងនូវកាកសំណល់វេជ្ជសាស្ត្រ ដែលជាបញ្ហាមួយដែលបានធ្វើឱ្យមានការព្រួយបារម្ភ។ ក្នុងរយៈពេលប៉ុន្មានខែ ចាប់តាំងពីកន្លែងចាក់សំរាមបានដួលរលំ លោក Ade Yunus ដែលជាស្ថាបនិកនៃអង្គការ Cisadane River Rubbish Bank បាននិងកំពុងធ្វើការសម្អាតផ្លូវទឹក។
ក្រសួងសុខាភិបាលឥណ្ឌូនេស៊ីបានទទួលស្គាល់បញ្ហានេះ ដោយនិយាយថា កាកសំណល់វេជ្ជសាស្ត្រសល់ពីកូវីដ ចំនួន ១,៤៨០តោន ត្រូវបានផលិតនៅទូទាំងប្រទេសចាប់ពីខែមីនាដល់ខែមិថុនា ហើយបានសារភាពថា ប្រទេសនេះខ្វះកន្លែងព្យាបាល ប៉ុន្តែកំពុងធ្វើការរកដំណោះស្រាយ៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព