
រាជធានីភ្នំពេញ ៖ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានធ្វើការអំពាវនាវសូមអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបេីកបរឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវគោរពច្បាប់ចរាចរណ៍អោយបានគ្រប់ៗគ្នា នៅពេលធ្វេីដំណេីរទៅតាមរាជធានី ខេត្ត ឬស្រុកកំណេីតនាឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ព្រមទាំងសូមអោយការធ្វើដំណើររបស់បងប្អូន សុខសប្បាយទាំងអស់គ្នា។
ការអំពាវនាវរបស់លោក ឃួង ស្រេង បែបនេះ នៅក្នុងពិធីសម្ពោធរូបសំណាក«ស្ត្រីកំពុងអង្គុយឱបកូន»នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោរាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០នេះ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព