Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Arsenal យក​បាន​ខ្សែការពារ​ម្នាក់​ពី Lille ខណៈ Rakitic សម្រេច​ត្រឡប់​ទៅ​ក្លិប​ចាស់​វិញ

បរទេស ៖ ក្លិប​កាំភ្លើង​ធំ Arsenal បាន​បញ្ចប់​ការ​ចុះហត្ថលេខា​ជា​ផ្លូវការ លើ​ខ្សែការពារ​ប្រេ​ស៊ី​ល Gabriel Magalhaes ពី​ក្លិប​បារាំង Lille ក្នុង​តម្លៃ ២៦ លាន​អឺរ៉ូ ជាមួយ​កិច្ចសន្យា​រយៈពេល​វែង​។

កីឡាករវ័យ ២២​ឆ្នាំ​រូប​នេះ បាន​បង្ហាញខ្លួន​ចំនួន ៥២​ប្រកួត​នៅ​ក្នុង​ការ​ប្រកួត​ទាំងអស់​សម្រាប់​ក្រុម Lille បន្ទាប់​ពី​ផ្លាស់​ក្រុម Avaí FC នៅ​ប្រទេស​កំណើត​កាលពី​ឆ្នាំ ២០១៧​។

Gabriel បាន​ថ្លែង​ចំណាប់​អារម្ម​ណ៍​របស់​ខ្លួន ក្រោយ​សម្រេចការ​ផ្លាស់​មក​ចូលរួម​ជាមួយ Arsenal យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​បាន​និយាយ​ច្រើន​ជាមួយ​ក្រុម​គ្រួសារ និង​ភ្នាក់ងារ​របស់ខ្ញុំ​។ ខ្ញុំ​ក៏​បាន​និយាយ​ជាមួយ​នាយក​មួយ​ចំនួន​របស់ Lille។ ប៉ុន្តែ​ដូច​អ្វី​ដែល​ខ្ញុំ​បាន​និយាយ ប្រវត្តិសាស្ត្រ និង​ប្រពៃណី​របស់​ក្លិប រួម​ជាមួយ​គម្រោង​ក្រុម​សម្រាប់ ២ ទៅ ៣ ឆ្នាំ​ខាង​មុខ គឺជា​ការ​លើកទឹកចិត្ត​យ៉ាង​ខ្លាំង​សម្រាប់​ការ​សម្រេចចិត្ត​របស់ខ្ញុំ​មក​ទី​នេះ​។ ដូច្នេះ​ខ្ញុំ​នៅ​ទី​នេះ ជាមួយ​អាវ Arsenal ខ្ញុំ​នឹង​ផ្តល់​អ្វី​ៗ​ឱ្យ​អស់ពី​សមត្ថភាព​»​។

ដោយឡែក​ងាក​ទៅ​កាន់​ប្រទេស​អេ​ស្ប៉ា​ញ​វិញ ក្លិប Sevilla បាន​សម្រេចការ​ចុះហត្ថលេខា​សារ​ជា​ថ្មី នាំ​យក​ខ្សែបម្រើ​សញ្ជាតិ​ក្រូ​អាត Ivan Rakitic ពី​គូប្រជែង Barcelona នៃ​ក្រប​ខណ្ឌ La Liga ជាមួយ​កុងត្រា​រយៈពេល ៤ ឆ្នាំ ក្នុង​តម្លៃ ១,៥ លាន​អឺ​រ៉ូ នឹងលក្ខខណ្ឌបង់ ៩ លាន​អឺ​រ៉ូ​បន្ថែម​ទៀត នៅ​ពេល​ក្រោយ​។

សូម​រំលឹក​ថា ខ្សែបម្រើ​កណ្តាល​វ័យ ៣២​ឆ្នាំ​រូប​នេះ ធ្លាប់​លេង​នៅ Sevilla ចន្លោះ​ឆ្នាំ ២០១១ ដល់​ឆ្នាំ ២០១៤ មុន​ពេល​ផ្លាស់​មក​ចូលរួម​ជាមួយ Barcelona ដោយ​បាន​ជួយ​ក្លិប​យក្ស​កា​តា​ឡាន់​មួយ​នេះ ឈ្នះ​ពានរង្វាន់​សរុប​ចំនួន ១៣ ក្នុង​នោះ រួម​មាន La Liga ៤ លើក និង Champions League ១ លើក​ផង​ដែរ​។

ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9652740