ភ្នំពេញ ៖ កម្លាំងនគរបាល ព្រហ្មទណ្ឌក្រសួង មហាផ្ទៃ សហការជាមួយកម្លាំងនគរបាលខណ្ឌព្រែកព្រៅ បានឃាត់ខ្លួន ជនសង្ស័យដែលជាឃាតករ រំលោភក្មេងស្រី ហើយអារកសម្លាប់យ៉ាងព្រៃផ្សៃ បានហើយ នៅចំណុចស្ពានព្រែកព្នៅ ខណៈបម្រុងឡើងរថយន្តតាក់ស៊ីចេញទៅខេត្តប្រតិបត្តិការស្រាវជ្រាវដឹកនាំផ្ទាល់ដោយ លោកឧត្តមសេនីយ៍ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាល ខណ្ឌព្រែកព្នៅបានចុះប្រតិបត្តិការ ឃាត់ខ្លួនសង្ស័យនៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ នៅក្រោមស្ពានព្រែព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ ឡាច ចន្ថា ភេទប្រុស អាយុ ២៥ឆ្នាំ ស្នាក់នៅផ្ទះជួលក្រុម២ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងមានស្រុកកំណើត នៅខេត្តរនតៈគីរី គួររំលឹកផងដែរកាលពីវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ ក្មេងស្រីម្នាក់នៅក្នុងបន្ទប់ជួលម្នាក់ឯងខណៈមេឃកំពុងភ្លៀងត្រូវជនមិនស្គាលមុខចូលទៅចាប់រំលោភសេពសន្ទវៈរួចអារកសម្លាប់ចោល យ៉ាងព្រៃផ្សៃ ក្នុងថ្លុកឈាម ហើយជនដៃដល់គេចខ្លួនបាត់បង្កការភ្ញាក់ផ្អើលនៅក្នុងបន្ទប់ជួល លេខ២៣ ក្រុម២ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្មេងស្រីរងគ្រោះឈ្មោះ ពេញ ស្រីពេជ្រ អាយុ១៤ឆ្នាំ មុខរបរសិស្ស មានឪពុកឈ្មោះ ទ្រី អ៊ី អាយុ៥០ឆ្នាំ មុខរបរ រត់ម៉ូតូកង់បី មានម្តាយឈ្មោះ ចាន់ ស្រី មុំ អាយុ៤៥ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ មានស្រុកកំណើត ភូមិដីក្រហម ឃុំសំភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម៕ផេង ភាព