អភិបាលខេត្ត Sa Kaeo លោក Worapan Suwannut បានមានប្រសាសន៍ថា បច្ចុប្បន្នលោកមិនទាន់សម្រេចបើកព្រំដែនថៃ-កម្ពុជានៅឡើយទេ។
លោកបន្តថា ខេត្ត Sa Kaeo មិនទាន់បានត្រៀមលក្ខណៈបើកច្រកប៉ោយប៉ែតនៅព្រំដែន Klong Luk ក្នុងស្រុក Aranyaprathet ដែលបានបិទដើម្បីជួយទប់ស្កាត់ការរីករាលដាលនៃមេរោគឆ្លងនោះទេ។ លោកបានមានប្រសាសន៍កាលពីថ្ងៃពុធថា «ខ្ញុំមិនអាចនិយាយបានទេថាពេលណាព្រំដែននឹងបើកឡើងវិញ។ គ្រប់យ៉ាងត្រូវអាស្រ័យលើការយល់ព្រមពីរដ្ឋាភិបាល»។ លោក Worapan បានជួបសំណេះសំណាលជាមួយអភិបាលខេត្តបន្ទាយមានជ័យនៃប្រទេសកម្ពុជាលោក អ៊ំ រាត្រី កាលពីថ្ងៃអង្គារអំពីរឿងប្រជាជនកម្ពុជាសង្ឃឹមថានឹងបើកច្រកត្រួតពិនិត្យដើម្បីធ្វើពាណិជ្ជកម្មតាមព្រំដែនឡើងវិញជាពិសេសអាជីវកម្មនៅផ្សារ Rong Kluea។
រូបតំណាង
កាសែត Khmer Timesបានដកស្រង់សម្តីអភិបាលខេត្តបន្ទាយមានជ័យដែលបានថ្លែងក្រោយបញ្ចប់ការប្រជុំថា« ព្រំដែនថៃ-កម្ពុជានៅតែបន្តបិទ ហើយមិនដឹងថាពេលណាទើបបើកច្រកវិញឡើយ»។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post