ព្រះពុទ្ធសាសនាជាសាសនាដ៏ឧត្តុងឧត្តមនិងជាដួងព្រលឹងរបស់ពលរដ្ឋខ្មែរដោយសារតែបង្កប់នូវការអប់រំ ប្រៀនប្រដៅ និងទ្រឹស្តីព្រះពុទ្ធសាសនាតាមលក្ខណៈវិទ្យាសាស្ត្រដែលមនុស្សអាចទទួលយកបាន ។
មនុស្សលោកដែលកើតមកតែងតែផ្សារភ្ជាប់នឹងមាគ៌ានៃព្រះពុទ្ធសាសនាចាប់តាំងពីថ្ងៃកើតរហូតដល់ថ្ងៃស្លាប់ ។ ព្រះពុទ្ធសាសនារួមមានទ្រឹស្តីបីសំខាន់គឺ ១-លះបង់នូវទង្វើអាក្រក់ ២-ញ៉ាំងសេចក្តីល្អឱ្យកើតឡើង និង៣-ជម្រះចិត្តឲ្យស្អាតបរិសុទ្ធ ។
ព្រះពុទ្ធសាសនាបង្កប់នូវទ្រឹស្តីអប់រំដ៏វិសេសវិសាលណាស់ជាពិសេសមានការអប់រំតាមលក្ខណៈវិទ្យាសាស្ត្រថែមទៀត ។ ព្រះពុទ្ធសាសនាបានបង្រៀនមនុស្សឲ្យមានការសង្វាតព្យាយាមមិនដែលបង្រៀនមនុស្សឲ្យទោរទន់ទៅតាមព្រេងវាសនាឡើយ ។ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព