Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អូស្រ្ដាលី បញ្ជូនកងទ័ពទៅក្រុងម៉ែលប៊ន ទប់ស្កាត់រលកកូវីដទី២

ដោយសារការភ័យខ្លាចរលកទី២ នៃកូវីដ១៩ អាជ្ញាធរអូស្រ្ដាលី នៅថ្ងៃទី២៥ ខែមិថុនា នេះ បានបញ្ជូនកងទ័ពចំនួន១០០០នាក់ទៅកាន់ទីក្រុងម៉ែលប៊ន ដើម្បីទប់ស្កាត់ការឆ្លងមេរោគដ៏កាចសាហាវនេះ។

ការបញ្ជូនកងទ័ពទៅកាន់ទីក្រុង​ Melbourne បានកើតឡើង ក្រោយមានការឆ្លងថ្មី នៃកូវីដ១៩ ចំនួន១៥០ករណី កាលពីសប្ដាហ៍កន្លងមក។ នៅក្នុងរដ្ឋវីចទ័ររៀ នេះ ត្រូវបានរកឃើញមានការឆ្លងថ្មី នៃកូវីដ១៩ជាច្រើនករណី។

រដ្ឋមន្រ្ដីក្រសួងការពារជាតិ លោកស្រី Linda Reynolds បានថ្លែង នៅថ្ងៃទី២៥ ខែមិថុនា ថា រដ្ឋាភិបាលអូស្រ្ដាលីបានបញ្ជូនកងទ័ពចំនួន១០០០នាក់ទៅកាន់រដ្ឋ Victoria នៅក្នុងពេលប៉ុន្មានថ្ងៃនេះ។ កងទ័ពប្រហែល៨៥០នាក់ នឹងជួយពិនិត្យទៅលើជនបរទេស ត្រូវដាក់ដាច់ដោយឡែក នៅក្នុងសណ្ឋាគារ។ ដោយឡែកកងទ័ព២០០នាក់ផ្សេងទៀត គាំទ្រផ្នែកវេជ្ជសាស្រ្ដ សម្រាប់ដឹកជញ្ជូន ទៅកន្លែងធ្វើតេស្ដ ស្វែងរកកូវីដ១៩។

សកម្មភាពខាងលើរបស់បុគ្គលិកយោធារបស់អូស្រ្ដាលី ក៏ដោយសារតែការភ័យខ្លាចរលកទី២ នៃកូវីដ១៩។ រហូតមកដល់ពេលនេះ ប្រទេសអូស្រ្ដាលី មានអ្នកឆ្លងកូវីដ១៩ ចំនួន ៧៥៥៨នាក់ ក្នុងនោះស្លាប់១០៤នាក់ និងជាសះស្បើយ ៦ ៩៣១នាក់៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9421732