Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ថៃមានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ-១៩ចំនួនម្នាក់ និងមិនមានអ្នកស្លាប់ថ្មីទេ

នៅថ្ងៃព្រហស្បតិ៍នេះប្រទេសថៃ​មានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ-១៩​ ចំនួនម្នាក់​ជាជនជាតិថៃបានត្រឡប់មកពីបរទេស និងមិនមានអ្នកស្លាប់ថ្មីទេ ​ដែលធ្វើឱ្យថៃមិនមានអ្នកឆ្លងជំងឺក្នុងតំបន់ចំនួន​ ៣១ថ្ងៃ។

រូបតំណាង

លោកស្រី Panprapa Yongtrakul អ្នកនាំពាក្យមជ្ឈមណ្ឌលរដ្ឋបាល​មេរោគកូវីដ-១៩ របស់រដ្ឋាភិបាលបានមានប្រសាសន៍ថា ​អ្នកឆ្លងថ្មីនេះគឺជានិស្សិតប្រុសអាយុ ២៤ឆ្នាំ ​បាន​វិលត្រឡប់មកពីប្រទេសអេ​ស៊ីបកាលពី​ថ្ងៃទី៩ ខែមិថុនា។ គាត់ត្រូវបានគេរកឃើញថាបានឆ្លង​ជំងឺកាលពីថ្ងៃអង្គារ បន្ទាប់ពីការធ្វើតេស្តលើកទី២ របស់គាត់​នៅឯមជ្ឈមណ្ឌលដាច់ដោយឡែកខេត្ត Chon Buri។ ​

គិតមកដល់ពេលនេះ ប្រទេសថៃមានអ្នកឆ្លងជំងឺសរុបចំនួន ៣១៥៨នាក់ និងមានអ្នកជាសះស្បើយចំនួន ៣០៣៨នាក់ ហើយបន្សល់ទុកអ្នកជំងឹចំនួន ៦២នាក់ សម្រាកព្យាបាល​នៅក្នុងមន្ទីរពេទ្យនៅឡើយ រីឯអ្នកស្លាប់នៅរក្សាចំនួន ៥៨នាក់ដដែល។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9421711