រាជធានីភ្នំពេញ ៖ ឈាមស្រែកស្បែកហៅ ជនសង្ស័យដែលរំលោភក្មេងស្រីអាយុ 14 ឆ្នាំរួចអារ.កសម្លាប់ រត់គេចខ្លួនបានមួយយប់ ពេលនេះត្រូវកម្លាំងព្រហ្មទណ្ឌក្រសួងមហាផ្ទៃក្របួចបាន នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០នេះ ។ជនសង្ស័យខាងលើមានឈ្មោះ ឡាច ចន្ថា អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះជួលក្រុម២ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងមានស្រុកកំណើត នៅខេត្តរនតៈគីរី ។
ករណីឃាត់ខ្លួននៅក្រោមស្ពានព្រែកព្នៅ ខណ្ឌព្រែកព្នៅ ផ្លូវជាតិលេខ៥ ដែលជនដៃដល់កំពុងតែរៀបឡើងឡានរត់គេចខ្លួនទៅខេត្ត តែមិនដឹងទៅខេត្តណាទេ ។ ខណៈកម្លាំងនរគបាលព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួងមហាផ្ទៃចាប់បាន ដោយមានការសហការគ្នា ក្នុងនោះយើងក៏ឃើញវត្តមានឧត្តមសេនីយ៍ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃដឹកនាំចុះចាប់ជនសង្ស័យដល់ខណ្ឌព្រែកព្នៅផងដែរ ។
សូមបញ្ជាក់ ៖ កាលពីម្សិលមិញ ក្មេងស្រីម្នាក់ត្រូវបានក្រុមគ្រួសារប្រទះឃើញបានបង់ជីវិតទាំងអាក្រាតកាយ ខណៈដែលនាងស្ថិតនៅក្នុងបន្ទប់ជួលមួយកន្លែងម្នាក់ឯង ហើយ បើតាមព័ត៌មានបឋមត្រូវបានសង្ស័យថា ជាអំពើឃាតកម្មដោយឃាតករមិនស្គាល់មុខធ្វើសកម្មភាពអារ.ករហូតដល់ស្លាប់ ។
ប៉ុន្តែពុំទាន់ដឹងថា ជាការរំលោភសម្លាប់ ឬបែបណានោះទេ ព្រោះមិនទាន់មានការអះអាងពីសមត្ថកិច្ចជាពិសេសនគរបាលការិយាល័យបច្ចេកទេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅឡើយ ចំណែកឃាតករបានគេចខ្លួនបាត់ស្រមោលដែលហេតុការណ៍នេះបានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ ដែលមានទីតាំងស្ថិតនៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព