Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អា​មេ​រិ​ក​ព​ង្រឹ​ង​ការ​គាំទ្រ​ចំពោះ​តៃវ៉ាន់​ប្រឈម​មុខ​នឹង​ការ​គាបសង្កត់​របស់​ចិន

សហរដ្ឋអាមេរិក​-​តៃវ៉ាន់ ៖ សហរដ្ឋ​អា​មេរិ​ក​ឲ្យ​ដឹង​នា​ថ្ងៃ​ទី​៣១ សីហា ថា​ខ្លួន​សន្យា ពី​ការ​ចរចា​ខាង​សេដ្ឋកិច្ច​ទ្វេភាគី​ថ្មី ជាមួយ​កោះ​តៃវ៉ាន់ ជា​ការ​ផ្ដួចផ្ដើម​គំនិត​មួយ​ដែល​ក្រុង​វ៉ា​ស៊ិន​តោន​ថា សំដៅ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ក្រុង​តៃ​ប៉ិ ​និង​ជួយ​ទ្រទ្រង់​ដែន​កោះ​នោះ ប្រឈម​មុខ​នឹង​ការ​គាប​សង្កត់​កាន់តែ​ខ្លាំង​ឡើង​របស់​ក្រុង​បេ​៉​កាំ​ង ។

រដ្ឋការ​លោក​ដូ​ណា​ល់​ត្រាំ​ក៏​គូស​បញ្ជា​ក់​ដែរថា សើរើ​ឡើង​វិញ​ការ​ធានា​ខាង​សន្តិសុខ​៦​ចំណុច​ចំពោះ​តៃវ៉ាន់ ក្នុង​ឱកាស​នៃ​ការ​កាន់​អំណាច​របស់​លោក​រ៉ូ​ណា​ល់​រី​ហ្គេ​ន ដែល​នោះ​ជា​ដំណើរការ​មួយ​ដែល​ពួក​អ្នកវិភាគ​យល់​ថា ជា​វិធី​ពង្រឹង​ថែម​ទៀត​ការ​ជួយ​ទ្រទ្រង់​ចំពោះ​តៃវ៉ាន់ ។ ការ​ប្រកាស​នោះ​ធ្វើ​ឡើង​ក្នុង​ពេល​មានការ​គាបសង្កត់​កាន់តែ​ខ្លាំង​របស់​ចិន​ចំពោះ​តៃវ៉ាន់ ដែល​ចិន​ចាត់ទុកជា​អាណាខេត្ត​មួយ​របស់​ខ្លួន និង​ក្នុង​ពេល​មាន​ភាព​តានតឹង​កាន់តែ​ខ្លាំង រវាង​ក្រុង​វ៉ា​ស៊ិ​ន​តោន ​និង​ក្រុង​ប៉េ​កាំ​ង មក​ពី​ការ​មិន​ចុះសម្រុងគ្នា​ខាង​ពាណិជ្ជកម្ម ការ​ឆ្លង​រាលដាល​នៃ​វីរុស​COVID-19 និង​បញ្ហា​ហុងកុង ។ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ត្រាំ​បាន​ប្រកាន់​យក មាគ៌ា​តឹង​រ៉ឹ​ង​ចំពោះ​ចិន​ក្នុង​ការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី ដើម្បី​ឲ្យ​លោក​អាច​ជាប់​ឆ្នោត​ជា​ថ្មី ។ សហរដ្ឋអាមេរិក​ក៏​ដូច​ជា​ប្រ​ទស​ភាគច្រើន​ពុំ​មាន​ទំនាក់ទំនង​ការទូត ជាមួយ​តៃវ៉ាន់​ឡើយ តែ​ពួក​គេ​ជា​អ្នក​ជួយ​គាំទ្រ​សំខាន់ និង​ជា​អ្នក​ផ្ដល់​អាវុធ​ឲ្យ​តៃវ៉ាន់ ៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9652644