Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ស្លាប់ម្នាក់ របួសធ្ងន់ស្រាល ៥នាក់ ក្នុងហេតុគ្រោះថ្នាក់ចរាចរណ៍នៅស្រុកអងស្នួល

កណ្តាល៖ បុរសម្នាក់បើករថយន្តឡិចស៊ីសមួយគ្រឿង ខ្វះការប្រុងប្រយ័ត្ន រេចង្កូតបុករះម៉ូតូ ៣គ្រឿង បណ្ដាលឲ្យស្លាប់ម្នាក់ភ្លាមៗនៅនឹងកន្លែង ដោយឡែក ៥នាក់ទៀតរងរបួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បង្កការភ្ញាក់ផ្អើលនៅពីវេលាម៉ោង ០៧ព្រឹក ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៤ ក្នុងភូមិកៅ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។

​​​​តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ មុនពេលកើតហេតុគេឃើញមានរថយន្តឡិចស៊ីស RX300 ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2BA-1894 បើកបរដោយបុរសម្នាក់និងអ្នករួមដំណើរជាស្ត្រីម្នាក់ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន លុះមកដល់ត្រង់ចំណុចកើតហេតុ ក៏គេចជាមួយអ្នកធ្វើដំណើរឆ្លងផ្លូវ ហើយរេចង្កូតទៅបុករះជាមួយម៉ូតូ ៣គ្រឿង ដែលបើកបញ្ច្រាសទិសគ្នាពេញទំហឹង។

ម៉ូតូទី១ ម៉ាកហុងដាស៊េរីឆ្នាំ ២០១៩ ពណ៍ខ្មៅពាក់ស្លាក់លេខកំពុងស្ពឺ 1M-2566 ម៉ូតូទី២ ម៉ាកហុងដាស៊េរីឆ្នាំ ២០១៤ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1CM-5748 នឹងម៉តូទី៣ ម៉ាក SCOOPY ពណ៌សពាក់ស្លាកលេខភ្នំពេញ 1FF-8797 បណ្ដាលឲ្យមានបុរសម្នាក់ស្លាប់ និង ៥នាក់ទៀតរងរបួសចំ ណែកឯម្ចាស់រថយន្តបង្ កត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅសាលាស្រុកអង្គស្នួលដើម្បីសួរនាំ ខណៈសពជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំង រួចទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ខេត្តកណ្ដាល ចុះមកធ្វើការវាស់វែងយករថយន្តបង្ក និងម៉ូតូជនរងគ្រោះទៅរក្សាទុករង់ចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់ ចំណែកឯសពជនរងគ្រោះ សមត្ថកិច្ចកំពុងទំនាក់ទំទងរកសាច់ញាតិដើម្បីមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ៖ ផេង ភាព

from: https://tnaot.com/km/m/detail/article/9421707