ខ្សែបម្រើសញ្ជាតិអាល្លឺម៉ង់កំពុងឡើងជើងKai Havertz ដែលបច្ចុប្បន្នកំពុងលេងអោយ Bayer Leverkusenត្រូវបានព័ត៌មានជាច្រើនចុះផ្សាយពីការចរចានានារបស់ក្លឹបធំៗ ក្នុងនោះក៏មានក្លឹបតោខៀវ Chelsea ផងដែរ។
ទោះជាយ៉ាងណា Chelsea បានបដិសេធអំពីការលើកឡើងនេះ។ Lampardនិយាយថា៖ “Chelsea មិនបានចូលរួមក្នុងការទិញយកកីឡាករ Kai Havertz ទេ។ ប្រាកដណាស់ថាគាត់ជាកីឡាករដ៏ឆ្នើមមួយ គាត់ជាខ្សែស្លាបដែលមានគុណភាពល្អ ប៉ុន្តែសម្រាប់ឥឡូវនេះគឺពួកយើងមិនទាន់ជជែកគ្នារឿងទិញគាត់មកទេ។”
គួរបញ្ជាក់ផងដែរថា មានក្លឹបជាច្រើនចាប់អារម្មណ៍លើគាត់ ប៉ុន្តែមិនទាន់មានក្លឹបណាបានចូលចរចាជាមួយគាត់ដើម្បីយកគាត់មកនៅឡើយទេ។ ខ្សែស្លាបវ័យ២១ឆ្នាំរូបនេះបានលេងអោយ Bayer Leverkusen បាន១១៧ ប្រកួតនិងស៊ុតបញ្ចូលទីបាន ៣៦គ្រាប់។
ប្រភព៖ Sky Sports